Our Feeds

ព្រោះអ្វីបានជាមនុស្សស្រលាញ់គ្នា Because what people love

Translate

Showing posts with label ពត៌មានអន្តរជាតិ ទូទៅ. Show all posts
Showing posts with label ពត៌មានអន្តរជាតិ ទូទៅ. Show all posts

Thursday, July 27, 2017

Unknown

ថ្មីៗ! ចេញវីដេអូបង្ហាញពីទូរស័ព្ទមើលហើយគួអោយចង់បានណាស់!!!



ថ្មីៗ! ចេញវីដេអូបង្ហាញពីទូរស័ព្ទមើលហើយគួអោយចង់បានណាស់!!!


មកដល់ថ្ងៃនេះពត៌មានជុំវិញ កំពូល​ស្មាត​ហ្វូន iPhone 8 របស់​ក្រុម​ហ៊ុន Apple បា​​ន​កំពុង​អង្រួន​អ៊ីនធឺណែត​ខ្លាំង​មែន​ទែន ធ្វើឲ្យអ្នក​ប្រើប្រាស់​មួយ​ចំនួន​រង់ចាំ​វា​យ៉ាង​អន្ទះសារ។

 ក្រុម​ការងារ Cambo Report ក៏​បាន​ចេញផ្សាយផងដែរជុំវិញរូបភាពបែកធ្លាយជាច្រើនកន្លងមក ឃើញថាមានការកោតសរសើរ ហើយ​ខ្លះ​ក៏ទទួលបានការរិះគន់ផងដែរ ជុំវិញរូបរាងរចនាបទនៃគំរូដំបូងរបស់ iPhone 8 ដែលអាចនឹង​ក្លាយ​ទៅ​ជាការពិត។


សម្រាប់ថ្ងៃនេះវិញ កាន់តែខ្លាំងឡើងថែមមួយកម្រិតទៀត គឺយើងបានប្រទះឃើញ​វីដេអូ​ថ្មី មួយដែល Render ឡើង បង្ហាញឲ្យមហាជនបានដឹងអំពីអ្វីដែល​អាចនឹងកើតមានឡើងនាថ្ងៃ​អនាគត​ឆាប់ៗនេះ ជុំវិញរូបរាងរចនាបទនៃ iPhone 8 ដែលគ្រោងនឹងផ្លាស់ប្ដូររូបរាងកាន់តែអស្ចារ្យ​ជាង​មុន ដើម្បីជែងនឹងគូប្រគួតជាច្រើននាពេលបច្ចុប្បន្ន។


លក្ខណៈពិសេសរបស់វីដេអូខាងលើ ដូចប្រិយមិត្តបានចុចមើលរួចហើយនោះគឺថា វាមានអេក្រង់​លាតធំ​គ្មាន​គែម​ទៅហើយ ពិតជាពេលវេលាដ៏ល្អនៅពេលស្មាតហ្វូនដើរដល់យុគ្គសម័យ​គ្មានប៊ូតុងខាងមុខ​ទៀត​ហើយ​ដូច Galaxy S8 និង S8+ អញ្ចឹងដែរ។

ជាងនេះទៅអេក្រង់របស់វាក៏បានបង្កប់មកជាមួយសេនស័រ​ស្កេន​ក្រយ៉ៅ​ដៃទៀតផង ដែលអនុញ្ញាតឲ្យម្ចាស់របស់វាធ្វើការដោះសោរបានរហ័ស ដោយគ្រាន់តែដាក់​ដៃលើ​ផ្ទៃអេក្រង់ OLED ជាការស្រេច។ ម្យ៉ាងវិញទៀត ចំនុចដែលទទួលបានការរិះគន់​ច្រើន​នោះ​ក៏​មាន​ការ​កែប្រែផង​ដែរក្នុងវីដេអូ ដោយវាគឺជាកាមេរ៉ាភ្លោះដដែល ដូចមានបំពាក់នៅលើ iPhone 7 Plus អញ្ចឹងដែរ ។


គួរបញ្ជាក់ថា វីដេអូខាងលើគឺជាវីដេអូច្នៃប្រឌិត Render ឡើងទៅលើអ្វីដែលត្រៀមនឹងកើតមានឡើង​ប៉ុណ្ណោះ ដូច្នេះវាមានភាគរយតិច ដែលថា Apple នឹងរចនា iPhone 8 របស់ខ្លួនឲ្យដូចទៅ​នឹងវីដេអូ​ខាង​លើ​ណាស់ ព្រោះនៅខាងមុខគ្មានគែមទៅហើយ ចុះដាក់កាមេរ៉ាសម្រាប់ថតរូប Selfie និងដាក់​ប៊ូតុង​សម្លេង​សម្រាប់ Call នៅកន្លែងណា? សម្រាប់ប្រិយមិត្តមានមតិយោបល់យ៉ាងណាដែរ?








































Sunday, July 23, 2017

Unknown

ស្នេហាខុសជំនាន់៖ ប្រុសអាយុ ១៦ ឆ្នាំ ស្រីអាយុ ៧៥ឆ្នាំ គំរាមធ្វើអត្តឃាត បើសិនមិនបានរៀបការនឹងគ្នា


ស្នេហាខុសជំនាន់៖ ប្រុសអាយុ ១៦ ឆ្នាំ ស្រីអាយុ ៧៥ឆ្នាំ គំរាមធ្វើអត្តឃាត បើសិនមិនបានរៀបការនឹងគ្នា

រឿងរ៉ាវស្នេហា ពិតជាអស្ចារ្យ ដែលធ្វើឱ្យបុរសស្រ្ដីមួយចំនួន ជាប់ចិត្ដដិតអារម្មណ៍នឹងគ្នាយ៉ាងជ្រាលជ្រៅ ដោយមិនប្រកាន់វណ្ណៈ ឬជំនាន់ឡើយ។ ជាក់ស្ដែង ក្ដីស្នេហាស្មោះស្ម័គ្រនេះ បានធ្វើឱ្យក្មេងប្រុសអាយុ ១៦ ឆ្នាំ និងស្រ្ដីអាយុជាង ៧០ ឆ្នាំ ដែលជនជាតិឥណ្ឌូនេស៊ី ព្រមព្រៀងគ្នារៀបអាពាហ៍ពិពាហ៍នឹងគ្នាយ៉ាងពេញចិត្ដ បើទោះជាដឹងថា ស្នេហាខុសជំនាន់នេះ ប្រាសចាកនឹងប្រពៃណីទំនៀមទម្លាប់ និងច្បាប់របស់ប្រទេសក៏ដោយ។ 

ស្នេហាស្មោះស្ម័គ្រចិត្ដមួយថ្លើមមួយនេះ មានភាពល្បីល្បាញ នៅពេលដែលវីដេអូនៃពិធីរៀបការ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម។ 

បើគិតតាមច្បាប់ស្ដីពីអាពាហ៍ពិពាហ៍ កូនកម្លោះអាយុ ១៦ ឆ្នាំនេះ គឺមិនទាន់គ្រប់នីតិភាព(អនីតិជន) ដើម្បីរៀបការឡើយ ប៉ុន្ដែមន្រ្ដីអត្រានុកូលដ្ឋាន អនុញ្ញាតឱ្យគូស្នេហ៍ទាំងពីររៀបការនឹងគ្នាដូចបំណងដោយមិនចុះសំបុត្រអាពាហ៍ពិពាហ៍(អ៊ីតាស៊ីវិល) ក្រោយពីអ្នកទាំងពីរគំរាមធ្វើអត្ដឃាត បើមិនបានរៀបការរួមស្នេហ៍នឹងគ្នា។

យោងតាមច្បាប់ឥណ្ឌូនេស៊ី ស្រ្ដីត្រូវមានអាយុយ៉ាងតិច ១៦ ឆ្នាំ ចំណែកបុរសត្រូវមានអាយុយ៉ាងតិច ១៩ ឆ្នាំ ទើបគ្រប់នីតិភាព អាចរៀបការបាន។

 ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឱ្យដឹងថា ចំណងស្នេហារបស់អ្នកទាំងពីរ កាន់តែស្អិតរមួតនឹងគ្នា នៅពេលខាងស្រីយកចិត្ដទុកដាក់មើលថែទាំខាងប្រុស ខណៈដែលគេកើតជំងឺគ្រុនចាញ់។

លោក Cik Ani មេភូមិ នៅកោះសូម៉ាត្រាខាងត្បូង បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ដោយសារតែក្មេងប្រុសជាអនីតិជន មិនទាន់គ្រប់នីតិភាពរៀបការ ខាងយើងសម្រេចបំពេញកិច្ចរៀបការនេះឡើងតាមលក្ខណៈឯកជន។

លោកមេភូមិបន្ថែមថា ការៀបការនៅថ្ងៃទី ២ ខែកក្កដា ត្រូវបានធ្វើឡើងដើម្បីបញ្ចៀសអំពើបាបនៃភាពផិតក្បត់រវាងក្មេងប្រុសឈ្មោះ Selamat នឹងគូស្នេហ៍របស់គេ ឈ្មោះ Rohaya ដែលមានអាយុចន្លោះ ៧១ និង ៧៥ឆ្នាំ។

ឪពុករបស់ក្មេងប្រុសរូបនេះ ត្រូវបានគេរាយការណ៍ថា បានស្លាប់រយៈពេលជាច្រើឆ្នាំមកហើយ និងចាប់តាំងពីនោះមក ម្ដាយរបស់គេ បានរៀបការស្វាមីថ្មី។ វាជាការរៀបការលើកទី៣ របស់អ្នកស្រី Rohaya ហើយលោកស្រី មានកូនជាច្រើននាក់រួចមកហើយ ជាមួយអតីតស្វាមីទាំងពីរនាក់របស់ខ្លួន នេះបើយោងតាមរបាយការណ៍។

លោក Yenni Izzi សកម្មជនមកពីមជ្ឈមណ្ឌលវិបត្តិស្រ្តី នៅ Palembang ដែលបានធ្វើយុទ្ធនាការបញ្ចប់អាពាហ៍ពិពាហ៍កុមារ បានប្រាប់ភ្នាក់ងារ BBC ថា ពិធីអាពាហ៍ពិពាហ៍នេះគឺជា "រឿងចម្លែកណាស់" ។ 

លោកបានពន្យល់ថា៖ "ក្មេងប្រុសនេះ បានសម្រេចចិត្តរៀបការមិនមែនដោយហេតុផលលុយកាក់ ឬកាយសម្បទានោះទេ ប៉ុន្តែដោយសារគូស្នេហ៍ស្រី ផ្តល់ឱ្យគេនូវការយកចិត្តទុកដាក់ និងសេចក្តីស្រឡាញ់" ៕