Our Feeds

ព្រោះអ្វីបានជាមនុស្សស្រលាញ់គ្នា Because what people love

Translate

Showing posts with label សុខភាព និង សម្រស់. Show all posts
Showing posts with label សុខភាព និង សម្រស់. Show all posts

Thursday, July 27, 2017

Unknown

អត្ថប្រយោជន៍​គួរ ឲ្យ​ភ្ញាក់ផ្អើល​នៃការ​ទទួល ទាន​ក្រូចឆ្មាកក


អត្ថប្រយោជន៍​គួរ ឲ្យ​ភ្ញាក់ផ្អើល​នៃការ​ទទួល ទាន​ក្រូចឆ្មាកក


ជាទូទៅមនុស្សគ្រប់រូប​តែងតែ​បោះចោល​សំបក​ក្រូចឆ្មា បន្ទាប់ពី​ច្របាច់​យកទឹក​អស់។

 ជាពិសេស​អ្នក​តែងតែ​ទុកឲ្យ​ក្រូចឆ្មា​រហូត​ដល់ខូច ​រួច​បោះ​ចោល​ទៅក្នុងធុងសម្រាម​ប្រសិន​បើ​ប្រើ​មិន​អស់។

 តែទោះ​ជាយ៉ាងណា មាន​វិធីសាស្រ្ត​ដើម្បី​កែប្រែ​វាឲ្យមាន​ប្រយោជន៍​ដ៏អស្ចារ្យ​ដែលអ្នក​មិនធ្លាប់​ដឹង។

 អ្នក​អាចធ្វើ​ការ​បង្កក​ផ្លែឈើ​នេះ ដោយសា​តែ​មាន​ការប្រើប្រាស់​ច្រើន នៃ​ក្រូចឆ្មាកក។

ផ្លែក្រូចឆ្មា និងផ្លែក្រូច​ផ្សេងៗទៀត ដែល​មានផ្ទុក​សារធាតុ​ដែល​មាន​សារធាតុ Limonoid ដ៏​មានឥទ្ធិពល​ដែល​មាន​សមត្ថភាព​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​និងជំងឺ​មហារីក។

 ពួកគេ​អាច​ជួយពន្យឺត​ការរីក​លូតលាស់​នៃកោសិការ​មហារីក​សុដន់​ផងដែរ។

អ្នកអាចទទួលទាន​បានទាំងអស់៖ក្រុមអ្នកជំនាញ​បានផ្ដល់​អនុសាសន៍​ថា ឲ្យធ្វើការ​ទទួលទាន​គ្រប់ផ្នែក​ទាំង​អស់​នៃផ្លែឈើ​ទាំងនេះ អ្នកអាច​ទទួល​បាន​សារធាតុ​ចិញ្ចឹម​ទាំងអស់​ដែល​វាបាន​ផ្ដល់ឲ្យ។

 ដំណើរការ​នៃការ​ធ្វើក្រូចឆ្មា​កកនេះ គឺជា​រឿង​សាមញ្ញ​ណាស់។ អ្នកត្រូវ​យកក្រូច​ណាដែល​មិនទាន់​ខូច រួចលាង​វាឲ្យស្អាត ហើយ​បន្ទាប់​មកគ្រាន់​តែ​ដាក់ពួក​វាចូល​ទៅក្នុង​ទូទឹកកក​ជាការ​ស្រេច។

នៅពេល​ដែលក្រូចឆ្មា​នេះ​កកហើយ អ្នកអាច​យកវា​មក​ទទួល​ទាន​បាន គឺត្រូវ​ទទួលទាន​ទាំង​សាច់ និង​សំបក។ សម្រាប់​ឧទាហរណ៍៖ អ្នកអាច​ច្របាច់​វា ឬកាត់​ជាបន្ទះ បន្ថែម​ទៅ​ក្នុង​ស៊ុប, ទឹក​សាឡាត់, និង​ការ៉េម​ផងដែរ។

 ដូចគ្នា​នេះផង​ដែរ អាចរោយ​វាទៅ​លើ​អាហារ​សម្រន់ ឬបង្អែម​របស់អ្នក​ក៏បាន។

តើមានសារធាតុអ្វីខ្លះ​នៅក្នុង​សំបកក្រូច?៖នៅក្នុងសំបកក្រូច​នេះមាន​ផ្ទុកវីតាមីន និង​សារធាតុចិញ្ចឹម​ច្រើន​លើស ១០ ដង ដែល​មាន​នៅក្នុង​ទឹកក្រូច។

ជាធម្មតា អ្នកទាំង​អស់គ្នា​តែងតែ​បោះសំបក​ក្រូចនេះ​ចោល ព្រោះ​សំបក​ក្រូច​វាមាន​ជាតិល្វីង ពិបាកក្នុង​ការទទួលទាន។

តែការ​បង្កកក្រូច​របស់អ្នក បានជួយ​កាត់​បន្ថយ​ជាតិល្វីង​ដែល​អាច​អនុញាត​ឲ្យអ្នក​អាច​ទទួលទាន​បាន​ដោយ​រីករាយ ជាមួយ​នឹង​អត្ថប្រយោជន៍​​ដ៏មាន​ប្រសិទ្ធភាព​សម្រា ប់​​សុខ​ភាព​នៃសំបកក្រូច ដូចជា​ការលុប​បំបាត់​នៃការ​បញ្ចេញ​ជាតិពុល​ពីរាងកាយ​ជាដើម។

បើយោងតាម​ការ​សិក្សាមួយ​ចំនួន​បាន​ឱ្យដឹងថា ក្រូច​គឺមាន​ប្រសិទ្ធភាព​ជាងការ​ប្រើថ្នាំ​គីមីរាប់​រយដង។ ទោះជា​យ៉ាងណា ក្រុមហ៊ុន​ឱសថ​មិន​បានបង្ហាញ​ពីការពិត​នេះទេ ព្រោះ​វាអាច​ប៉ះពាល់​ដល់ការ​រកប្រាក់​ចំណូល​របស់​ពួក​គេ៕
ប្រភព៖ khmerpropey