Our Feeds

ព្រោះអ្វីបានជាមនុស្សស្រលាញ់គ្នា Because what people love

Translate

Showing posts with label ចំណេះដឹង ទូទៅ. Show all posts
Showing posts with label ចំណេះដឹង ទូទៅ. Show all posts

Thursday, July 27, 2017

Unknown

អ្នកណាខ្លះចង់អោយCrushមានអារម្មណ៍មកលើខ្លួន! ទាំង១០ឃ្លានេះអាចជួយអ្នកបាន



អ្នកណាខ្លះចង់អោយCrushមានអារម្មណ៍មកលើខ្លួន! ទាំង១០ឃ្លានេះអាចជួយអ្នកបាន


1- ស្នេហា​ពិត មិន​ប្រកាន់​វណ្ណៈ មិន​ខ្លាច​អ្នក​ដទៃ​គេ​ទិទាន

2- ក្ដី​ស្រឡាញ់ គឺ​ជា​គ្រឿង​ដាស់​ព្រលឹង, គឺ​ជា​ឱសថ​ដែល​អាច​ព្យាបាល​ភាព​ឯកា​បាន។ ខ្ញុំ​ក៏​អាច​ផ្ដល់​សេចក្ដី​ស្រឡាញ់​ដល់​អ្នក​បាន ហើយ​នឹង​ផ្ដល់​ឲ្យ​អ្នក​ជា​រៀង​រហូត​មិន​ងាក​រេ មិន​ដក​ថយ​ឡើយ

3- ខ្ញុំ​មើល​ទៅ​អ្នក ធ្វើ​ឲ្យ​ខ្ញុំ​ឃើញ​ថា ជីវិត​ខ្ញុំ កំពុង​ស្ថិត​នៅ​ក្នុង​ក្រសែភ្នែក​របស់​អ្នក

4- សុភមង្គល​ដ៏​ធំ​បំផុត​នៃ​ជីវិត គឺ​ជា​ការ​ស្រឡាញ់​ដែល​មិន​ខ្លាច មិន​រុញរា ហើយ​ស្រឡាញ់​មនុស្ស​ដែល​អាច​ស្រឡាញ់

5- អ្វីៗ​ទាំង​អស់ មិន​មែន​សុទ្ធ​តែ​អាច​យល់, តែ​ខ្ញុំ​អាច​យល់​នូវ​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ​ចំពោះ​អ្នក

6- ខ្ញុំ​ចង​ចាំ​អ្នក ដូច​ជា​ការ​ឆ្លាក់​អក្សរ​នៅ​លើ​ផ្ទាំង​ថ្ម​ដ៏​មហិមា​មួយ ដែល​មិន​ងាយ​នឹង​រលុប

7- អារម្មណ៍​ល្អ​បំផុត ពេល​ដែល​ខ្ញុំ​នៅ​ជា​មួយ​អ្នក

8- ទោះ​បី​ខ្ញុំ​គ្មាន​ដាវ, គ្មាន​លំពែង ឬ​អាវុធ​នានា​ក៏​ដោយ តែ​ខ្ញុំ​មាន​ចិត្ត​ចង់​ការពារ​អ្នក

9- មាន​រឿង​ល្អ និង​ស្រស់​ស្អាត​បំផុត ដែល​អ្នក​ដទៃ​ជា​ច្រើន​មិន​អាច​មើល​ឃើញ។ តែ​អារម្មណ៍​របស់​ខ្ញុំ និង​យល់​ពី​ជម្រៅ​នៃ​បេះដូង​របស់​អ្នក

10- ការ​ស្រឡាញ់ គឺ​គ្មាន​អ្វី​ទាំង​អស់។

ការ​ស្រឡាញ់ គឺ​ជា​អ្វី​មួយ។ ប៉ុន្តែ​ដើម្បី​ស្រឡាញ់ និង​ទទួល​ការ​ស្រឡាញ់ នោះ​គឺ​ជា​អ្វីៗ​គ្រប់​បែប​យ៉ាង៕
ប្រភព: មហារស្នេហា












































Unknown

យុវតី​​វ័យ​១៧ឆ្នាំ ដាវ ពី​កូន​អ្នកក្រ ក្លាយ​ជា​ថៅកែ​ហាង​​ នំ​ខេក​ល្បី​ឈ្មោះ​នៅ​បាត់ដំបង​


 


ជា​កូន​អ្នក​ខ្សត់ខ្សោយ​ខ្វះ​ទ្រព្យ​ធន យុវតី ដាវ​ ឬ​ថៅ​កែ​តូច មាន​អាយុ​​តែ​១៧​ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​នាង​បាន​ជម្នះ​ឪពុកម្ដាយ ប្រើ​​ភាព​ច្នៃ​ប្រឌិត​ផ្ទាល់​ខ្លួន​បើក​ហាង​នំខេក រហូត​ល្បី​​ឈ្មោះ​ខ្លាំង​ប្រចាំ​នៅ​ខេត្តបាត់ដំបង។
យុវតី​ដែល​ទើប​ប្រលង​បញ្ចប់​សញ្ញាប័ត្រ​មធ្យមសិក្សាទុតិយភូមិ ឆ្នាំ​២០១៦ ថ្មី​ៗ​នេះ បាន​រំលឹកថាចាប់​ផ្តើម​មុខ​របរ​នេះ​ដំបូង កញ្ញា​មិន​ទាន់​មាន​លទ្ធភាព​គ្រប់គ្រាន់​បើក​ជា​ហាង​នោះ​ទេ គ្រាន់​បង្ហោះ​ស្មាដៃ​ខ្លួន​នៅ​ក្នុង​ហ្វេស ប៊ុក​​ប៉ុណ្ណោះ និង​​លក់​ក្នុង​តំលៃ​សមរម្យ​។

នៅ​ពេល​មាន​អតិថិជន​បញ្ជាទិញ​ទើប​ធ្វើ ហើយ​ដឹក​ឲ្យ​​ដល់កន្លែង។

233eeesd
ពេល​នោះ ក្នុង​មួយ​ថ្ងៃ នាង​អាច​បាន​លក់​ប្រហែល​ជា​១០​នំ។


​ពេល​សម្លឹង​ឃើញ​នំ​របស់​ខ្លួន​មាន​ទីផ្សារ​បណ្ដើរៗ ដាវ​ បាន​ប្រមែប្រមូល​លុយ​ដែល​ខ្លួន​រកបាន ដើម្បី​បើក​ហាង​នំ​​មួយ ​ដោយ​ចាប់​ពី​ផ្តើម​ពី​តូច​ទៅ​ធំ ហើយ​បច្ចុប្បន្ន ​​ហាង​នំមួយ​នេះ​មាន​បុគ្គលិក​៨​នាក់។ ជា​មធ្យម​ក្នុង​មួយថ្ងៃៗ​​ដាវ អាច​លក់​បាន​ចន្លោះ​ពី ១០០​ទៅ​២០០ នំ ប៉ុន្តែ​បើចំថ្ងៃបុណ្យ​ផ្សេងៗ​​​ដូច​ជា បុណ្យ​អ្នកម្តាយ​ជាដើម អាច​លោត​ដល់​៥០០នំ​ក៏​មាន។
អ្វី​​កាន់​តែ​គួរ​ឲ្យ​ចាប់​អារម្មណ៏ ​​ម៉ូដ​នំ​របស់​ថៅកែ​តូច សុទ្ធសឹង​ជា​ការ​ច្នៃប្រឌិត​ដោយ​ផ្ទាល់​ឯង​ មិន​ចំលង​ពីគេ។បច្ចុប្បន្នពេល​​នេះ​​យុវតី​ស្រស់ស្អាត​វ័យ ១៧ ឆ្នាំ មាន​សម្ថភាព​រក​ចំណូល ជួយ​គ្រួសារ​ឲ្យ​មាន​ជីវភាព​ធូធារ​ជាង​មុន​ឆ្ងាយ​៕

Sokeke


43333333ss


4444ss


43eee

ប្រភព៖ sabay

4rrf
Unknown

ជួបជា​មួយលោក យឹម ផល្លី អ្នកជំនាញ​ផលិត​គំនូរ​ជីវចល 3D

Content image - Phnom Penh Post

ជួបជា​មួយលោក យឹម ផល្លី អ្នកជំនាញ​ផលិត​គំនូរ​ជីវចល 3D

ដៃ​ម្ខាង​រំកិល​កូន​កណ្តុរ (Mouse) ដៃ​ម្ខាង​ទៀត​បញ្ជា​ក្តារ​ចុច ហើយ​ភ្នែក​សម្លឹង​មើល​អេក្រង់​កុំព្យូទ័រ​យ៉ាងយក​ចិត្ត​ទុក​ដាក់​ទៅ​លើ​គំនូរ​ប្រភេទ​ជា 3D នៅ​លើ​កុំព្យូទ័រ​របស់​ខ្លួន ​នេះ​គឺ​ជា​សកម្មភាព​ការងារ​យ៉ាង​មមាញឹក​របស់​អ្នក​គំនូរ​ជីវចល​វ័យ ៣៥ ឆ្នាំ​ម្នាក់ គឺ​លោក យឹមផល្លី ដែល​លោក​មាន​តួនាទី​ជា​អ្នកគ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន Monster 3D Animation ហើយ​ក៏​ជា​ស្ថាបនិក​ម្នាក់​នៃ​ក្រុមហ៊ុន​នេះ​ផង​ដែរ។

លោក ផល្លី បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ខាង​ផ្នែក MIS (Management Information System) ពី​វិទ្យាស្ថាន​ស៊ីតិក​កាល​ពី​ឆ្នាំ ២០០៧ ។

លោកបាន​បញ្ជាក់ថែមទៀតថា មុខជំនាញ​ដែល​លោក​បាន​សិក្សា​ពុំមាន​ទំនាក់​ទំនង​ជាមួយ​នឹង​គំនូរជីវចល 3D ឡើយ។

លោក​បានរៀន​នូវ​ជំនាញ​មួយនេះ​តាមរយៈ​លោក​គ្រូ​ស្ម័គ្រចិត្ត​មកពី​ប្រទេស​បារាំង​ម្នាក់ ដោយពេលនោះ​មិត្តភក្តិ​របស់​លោក​ជាអ្នក​បបួលលោក​ទៅ​រៀន ចំនែក​ឯការរៀន​នាពេលនោះ​គឺមាន​រយៈពេល​ខ្លីដោយ​លោករៀនត្រឹម​ចំណេះដឹង​ជាមូលដ្ឋាន​អំពី 3D Animation តែប៉ុណ្ណោះ ក្រៅពីនោះ​លោក​ធ្វើការស្រាវ​ជ្រាវ និង រៀនដោយ​ខ្លួនឯង​តាមប្រព័ន្ធអ៊ីនធឺណិត។

Content image - Phnom Penh Post

លោក ផល្លី ក៏បានបញ្ជាក់ដែរថា៖ «គំនូរ 3D គឺជារូបរបស់វត្ថុឬតួអង្គ​​ដែល​យើង​គូរ​ឡើង​នៅលើ​កុំព្យូទ័រ​ដោយ​ប្រើប្រាស់​នូវវ៉ិចទ័របីផ្សេងគ្នា ហើយអាច​ឲ្យ​យើងមើល​ឃើញបាន​គ្រប់ជ្រុង​ទាំងអស់​នៃរូបទាំង​នោះរួមមាន​ចំ​ពីមុខចំហៀង និង ពីក្រោយ។ គំនូរ 3D ខុសពីគំនូរ 2D ដោយសារ​តែរូប​ដែលយើងគូរតាម 2D អាច​មើល​ឃើញ​ត្រឹម​តែមួយប្លង់​ប៉ុណ្ណោះ​ខុសពី 3D ដែលអាច​ឲ្យ​យើងមើល​ឃើញ​រូប​បានច្រើន​ប្លង់ខុសគ្នា”។

ពាក់ព័ន្ធ​ទៅនឹង​ការចាប់​យកអាជីព​ជាអ្នក​ផលិត​គំនូរជីវចលបែប 3D នេះលោក​ប្រាប់ថា​លោក​បាន​ធ្វើការ​ទាក់ទង​ជាមួយ​ផ្នែកនេះ​អស់រ​យៈពេល​ប្រមាណជាជិត ១០ ឆ្នាំ​មក​ហើយ​ដោយ​លោក​បាន​ចំណាយ​ពេល ២ ឆ្នាំ​នៅក្នុង​ការរៀន​ក៏ដូចជា​ការអនុវត្ត និង ៨ ឆ្នាំ​ទៀត​គិត​ចាប់​ពី​ពេល​ដែល​លោក​បង្កើត​ជាក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ទៅ​លើ​ប្រភេទគំនូរ 3D មួយនេះមក។

លោកផល្លី​បានបង្ហាញ​ពីមូលហេតុ​ដែលលោក​ចាប់យក​អាជីពជាអ្នក​បង្កើតគំនូរ​ជីវចល 3D នេះថា៖ “កាល​ពី​ខ្ញុំ​ចាប់ផ្តើម​រៀនដំបូង​ខ្ញុំមិនដឹង​ថា​កម្មវិធីផលិត 3D នោះជាអ្វីផង។

ប៉ុន្តែនៅពេលដែលខ្ញុំចាប់ផ្តើម​រៀនពី​វាខ្ញុំក៏​មានអារម្មណ៍​សប្បាយ​ចិត្ត​ហើយនេះ​គឺជា​កត្តា​ជំរុញ​ទឹក​ចិត្ត​មួយអោយ​ខ្ញុំខិតខំសិក្សា​ស្វែងយល់​ពីវា និង​ចង់​ចាប់​យក​វាជាទុន​ដើម្បីបើក​ជាអាជីវកម្ម​ទៅ​ថ្ងៃក្រោយ”។

ក្នុងការបង្កើត​គំនូរជីវចល 3D លោកផល្លី​បានឲ្យ​ដឹងថា​ដើម្បី​ផលិត​វា​បាន​កម្មវិធី​កុំព្យូទ័រ​សំខាន់ៗ​ដែល​លោក​ត្រូវប្រើរួមមាន Autodesk Maya, Adobe AfterEffects, AutoCAD, Autodesk 3DMax, និង​ Google Sketchup ជាដើម។


ក្រៅពី​កម្មវិធីកុំព្យូទ័រ​ទាំងនេះ Motion Capture គឺជាឧបករណ៍សំខាន់មួយទៀតដែលលោកប្រើ​ប្រាស់​សម្រាប់​ជា​ជំនួយ​ក្នុង​ការបង្កើត​គំនូរជីវចល 3D។

 តាមរយៈ​ម៉ាស៊ីន​មួយ​នេះ លោកអាចថត​យក​សកម្មភាព​របស់​មនុស្ស​ដាក់បញ្ចូល​ទៅលើ​រូបដែល​លោកបាន​បង្កើតឡើង​នៅក្នុង​កុំព្យូទ័រ។

លោកបាន​បញ្ជាក់​ថាអតិថិជន​ដែលចាប់​អារម្មណ៍​ទៅលើ​ការបង្កើត​គំនូរជីវចល 3D របស់លោក​រួមមាន​ក្រុមហ៊ុន​ឯកជន​ក្រសួង​អង្គការ​ដែលចង់​ផ្សព្វផ្សាយ​ពីការអប់រំ​ផលិតផល​ឬ​សេវាកម្ម​របស់គេ​ជាដើម​ដែល​ជា​សរុបមិន​តិចជាង ២០ ស្ថាប័នឡើយ។

ទាកទិន​ទៅ​នឹងពេលវេលា​នៃ​ការធ្វើ​ក៏ដូចជា​ប្រាក់ចំណូល​ដែលទទួលបាន​​ លោក ផល្លី បាន​ប្រាប់​ថា​សម្រាប់​ស្ប៉ត​ពាណិជ្ជកម្មខ្លីៗ លោក​ចំណាយ​ពេលត្រឹមតែ ១ ខែតែប៉ុណ្ណោះ។

ដោយ​ឡែក​​ ចំពោះ​ការងារ​ដែល​ធំៗ​លើស​ពីនោះ​អាចនឹង​ត្រូវចំណាយ​ពេលវេលា​រហូតដល់​ទៅកន្លះ​ឆ្នាំទើប​អាចចប់​សព្វគ្រប់។ រី​ឯ​តម្លៃ​នៃ​ការ​ផលិត លោកអាច​ទទួល​បានចាប់ពី​​៥០០​ដុល្លារ​រហូតដល់​ទៅ ៥០,០០០ ដុល្លារ អាស្រ័យ​ទៅ​តាមប្រភេទ និង​ទំហំ​នៃការងារ។

ជាចុងក្រោយ​លោកផល្លី​បានបញ្ជាក់ថា៖ «បច្ចេកទេស 3D ពិត​ជា​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​នៅ​ក្នុង​ការបង្កើត​ខ្សែភាគ​យន្តនាសម័យ​បច្ចុប្បន្ន ពីព្រោះ​វាអាច​ជួយ​ឲ្យអ្វី​ដែលជា​ការស្រមើ​ស្រមៃ​របស់អ្នក​និពន្ធ​ក្លាយជាការពិត។

ជាមួយ​នឹង​បច្ចេកទេស 3D ការតាក់​តែង​សរសេរ​សាច់រឿង​របស់អ្នកនិពន្ធនឹង​កាន់​តែ​មាន​ភាពអស្ចារ្យ​ឡើង​ដែលញ៉ាំង​ធ្វើ​ឲ្យសាច់​រឿងទាំងមូល​រឹតតែគួរឲ្យ​ចង់ទស្សនា​ថែមទៀត»៕

Content image - Phnom Penh Post
Unknown

តើចូល​គេង​ម៉ោង​ប៉ុន្មាន​ ទើប​ភ្ញាក់ឡើង​ទាន់​ពេល​យ៉ាង​ស្រស់ស្រាយ

Content image - Phnom Penh Post

រូបមន្ដ​ចង្វាក់​ដំណេក​អាច​គណនា​ម៉ោង​ចូលគេង និង​ម៉ោង​ក្រោក​បាន​ល្អ​ប្រសើរ។

តើចូល​គេង​ម៉ោង​ប៉ុន្មាន​ ទើប​ភ្ញាក់ឡើង​ទាន់​ពេល​យ៉ាង​ស្រស់ស្រាយ

ក្រុងញូវយ៉ក: ពេល​ចង់​ក្រោក​ពីដំណេក​ព្រឹក​ព្រលឹម តើ​អ្នក​ចូល​គេងពី​ព្រលប់​មែន​ទេ? អ្នក​ប្រហែល​ជាគិត​ខុស​ហើយ។

កុំគិត​ថា​គេង​ច្រើន​ម៉ោង​នឹងមាន​អារម្មណ៍​ស្រស់ស្រាយ​នាពេល​ព្រលឹម​ឲ្យ​សោះ។ ច្បាស់​ណាស់ វា​ទាមទារ​ការយល់​ដឹង​បន្ថែម។

បើអ្នក​ចង់​ក្រោក​ម៉ោង ៧ ព្រឹក អ្នកគួរ​ចូល​គេង​ម៉ោង ៩:៤៥ យប់ ឬម៉ោង ១១ យប់។ បើជ្រុល​ពេល អ្នក​ចូល​គេង​ម៉ោង ១២:៤៥ រំលង​អាធ្រាត្រ ឬ​ម៉ោង ២:១៦ ទៀបភ្លឺ។

បើ​អ្នកចង់​ក្រោក​ម៉ោង ៦ ព្រឹក​ព្រលឹម អ្នក​គួរចូល​និន្ទ្រា​ម៉ោង ៨:៤៦ យប់ ម៉ោង ១០:១៦ យប់ ឬ​ម៉ោង ១១:៤៦ យប់ ឬ បើ​អ្នកជា​ជំពូក​ទីទុយ ម៉ោង ១:១៦ រំលង​អាធ្រាត្រ​ក៏ល្អ​ដែរ។

អ្នកចង់​ក្រោក​ម៉ោង ៨ ព្រឹក វេលា​ស័ក្ដិសម​គឺ​ម៉ោង ១០:៤៦ យប់ ម៉ោង ១២:១៦ កណ្ដាល​អា​ធ្រាត្រ ម៉ោង ១:៤៦ និង​ម៉ោង ៣:១៦ ទៀប​ភ្លឺ។

ដំណេក​វិលជុំ​មាន​រយៈពេល​ប្រមាណ ៩០ នាទី។ អំឡុង​ពេល​នោះ​អ្នក​ឆ្លងកាត់​ដំណាក់កាល ៥ យ៉ាង ដោយ ៤ ដំណាក់កាល​ដំណេក​អត់​ធ្វើ​ចលនា​ភ្នែក​ញឹកញាប់ (NREM) និង​មួយ​ដំណាក់​កាលដែល​ធ្វើ​ចលនា​ភ្នែក (REM)។

យើង​ផ្លាស់ប្ដូរ​ពីដំណេក​រលីវៗ​នូវ​ដំណាក់កាល​ទីមួយ​រហូតដល់​ដំណេក​ស្កប់​ក្នុង​ដំណាក់​កាលទី ៤។

 វា​ពិបាក​ក្នុងការ​ដាស់​នរណាម្នាក់​ក្នុងដំណាក់កាល​ទី ៤ នេះ ជា​មូលហេតុ​ដែល​អ្នក​អាចមាន​អារម្មណ៍រ​ងីរងើ បើអ្នក​ភ្ញាក់ខ្លួន​ក្នុង​ពេល​នេះ។

ដំណាក់កាល​ទី ៥ ដំណេក​ធ្វើ​ចលនា​ភ្នែក (REM) កើត​ឡើង​ពេល​យល់​សប្ដិ។

ការប្រើ​រូបមន្ដ​ចង្វាក់​ដំណេក Sleep Calculator ផ្ដល់​ប្រសិទ្ធភាព​ទាំង​ក្រោក និង​ចូល​គេង»៕HR