យក់ ស៊ីវ៉ាល់រី បង្កើតអាជីវកម្មផលិតកម្មវិធីវីដេអូហ្គេមដំបូងគេ
ផ្តើមពីឆ្នាំ ២០១១
ជាមួយនឹងហ៊ុនចំនួនតែ៤០០០ដុល្លារប៉ុណ្ណោះពីសមាជិក៤នាក់
សព្វថ្ងៃអស្ចារ្យស្ទូឌីយោ (Osja Studio)
បានក្លាយជាក្រុមហ៊ុនបង្កើតហ្គេមសម្រាប់ស្មាតហ្វូនមួយក្នុងស្រុកដំបូងគេបង្អស់ដែលគ្រប់គ្រងដោយជនជាតិខ្មែរ១០០ភាគរយ
និងទទួលបានជោគជ័យគួរឲ្យកត់សម្គាល់។ ក្នុងនោះ ហ្គេម Asva The Monkey
ត្រូវទទួលការគាំទ្រយ៉ាងខ្លាំង ទាំងក្នុងនិងក្រៅប្រទេស។
Asva ក៏ត្រូវបានជ្រើសរើសឲ្យចូលរួមប្រកួត Indie Prize Asia 2014 សម្រាប់ Best Game Art ផងដែរ។
យុវជនវ័យ ២៧ឆ្នាំ យក់ ស៊ីវ៉ាល់រី ស្ថាបនិកមួយរូបរបស់អស្ចារ្យស្ទូឌីយោ (Osja Studio)បានឲ្យដឹងថា លោកចូលចិត្តគំនូរ និងមានដុងផ្នែកគំនូរ និងហ្គេម។
លោកចង់យកជំនាញសិល្បៈគំនូរមកបង្កើតជាកម្មវិធីវីដេអូហ្គេមកម្សាន្ត ដូច្នេះ លោកបានកែច្នៃគំនូរឲ្យទៅជារូបភាព មានចលនា ជាលក្ខណៈ
ហ្គេម ហើយដំឡើងវាលក់ក្នុងប្រព័ន្ធប្រតិបត្តិការ online ទូទាំងពិភពលោកតែម្តង។
បើតាមលោក ស៊ីវ៉ាល់រី ដំបូងលោកបានទៅរៀនពីសិល្បៈគំនូរនៅវិទ្យាស្ថានរៃយំតាំងពីកំពុងរៀនថ្នាក់ទី៧ រយៈពេលបួនឆ្នាំ។
ដោយសារគ្មានកន្លែងរៀនពីគំនូរ 3D Animation ពិតប្រាកដ លោកក៏បានរៀនច្នៃប្រឌិត និងស្រាវជ្រាវដោយខ្លួនឯងតែម្តង។
ដោយមានជំនាញជាអ្នកសិល្បៈគំនូរស្រាប់ មុនពេលក្លាយជាម្ចាស់ក្រុមហ៊ុនមួយ យុវជនដែលមកពីខេត្តកំពត ស្រុកអង្គរជ័យ រូបនេះបានបម្រើការនៅក្នុងក្រុមហ៊ុនមួយចំនួនសិន ដើម្បីយកបទពិសោធ និងរៀនអំពីទិចនិកគ្រប់គ្រងការងារ និងសន្សំដើមទុនខ្លួនឯង។ រហូតដល់ឆ្នាំ២០១១ ទើបលោកហ៊ានចាប់ផ្តើមបង្កើតស្ទូឌីយោនេះតែម្តង។
លោក យក់ ស៊ីវ៉ាល់រី ប្រាប់ថា៖ «ខ្ញុំចាប់ផ្តើមដោយមិនទាន់ដឹងទិសដៅអីច្បាស់លាស់ទេ តែខ្ញុំហ៊ានប្រថុយធ្វើហ្គេមមួយ ដើម្បីសាកល្បងសមត្ថភាពខ្លួនឯងដោយមានមិត្តភក្តិស្ម័គ្រចិត្តចូលហ៊ុន និងបង្កើតវា»។
ក្នុងការបង្កើតកម្មវិធីវីដេអូហ្គេមមួយ ស៊ីវ៉ាល់រី ត្រូវចំណាយពេលមិនតិចពី ២ខែ ទៅ៣ខែ ហើយអាចមានដល់ ៦ខែថែមទៀត។ ក្នុងការបង្កើតហ្គេមមួយអាចត្រូវចំណាយថវិកាអស់៥០០០ ដុល្លារ រហូតដល់ជាង ១០០០០ ដុល្លារក៏មាន។
លោក យក់ ស៊ីវ៉ាល់រី ពោលថា៖ «ការងាររបស់យើងត្រូវសម្រឹតសម្រាំង និងយកចិត្តទុកដាក់ ហើយប្រើពេលវេលាឲ្យមានប្រសិទ្ធភាព ដើម្បីបំពេញតម្រូវការរបស់អតិថិជន»។
បច្ចុប្បន្នអស្ចារ្យស្ទូឌីយោ (Osja Studio) បានផលិតជាកម្មវិធីវីដេអូហ្គេមចំនួន១៥ហ្គេមរួចមកហើយ តែក្នុងនោះកាលពីឆ្នាំ២០១២ មានតែហ្គេមមួយទេដែលជា Project ធំរបស់ខ្លួន គឺហ្គេម អាស្វា ដែលបានបើកទំព័រប្រវត្តិសាស្រ្ត លើឆាកអន្តរជាតិ ហើយបានដំឡើងដាក់លក់ក្នុងទីផ្សារ online ពិភពលោក ដែលហ្គេមអាស្វានេះចំណាយទឹកប្រាក់ជាង ១ម៉ឺនដុល្លារ និងរយៈពេល ៦ខែ។
ភាពជោគជ័យរបស់ហ្គេមអាស្វា មិនមែនជាការចំណេញជាសាច់ប្រាក់នោះទេ ប៉ុន្តែវាបានធ្វើឲ្យក្រុមហ៊ុនលោកល្បីឈ្មោះ និងឱកាស។
លោក យក់ ស៊ីវ៉ាល់រី និយាយថា៖ «តាមពិតទៅប្រាក់ចំណូលពីការលក់ហ្គេមនេះមិនគ្រប់នឹងថ្លៃដើមផង តែវាមានតម្លៃជាងនេះទៅទៀត គឺយើងបានការទទួលស្គាល់ពីអន្តរជាតិ កេរ្តិ៍ឈ្មោះ និងពានរង្វាន់ ដែលធ្វើឲ្យយើងមានឱកាសសហការទទួលយកជំនួញពីស្ថាប័ននានាបន្តបន្ទាប់»។
ការធ្វើខ្លួនឲ្យគេទទួលស្គាល់ពីសមត្ថភាពខ្លួនឯងនេះធ្វើឲ្យអស្ចារ្យស្ទូឌីយោ (Osja Studio) ដើរផុតពីការជាប់គាំងនិងការឈរទ្រឹងមួយកន្លែង ឲ្យបោះជំហានមួយយ៉ាងច្បាស់លាស់ពីគោលដៅ និងអ្វីដែលខ្លួនចង់បាន។
លោក យក់ ស៊ីវ៉ាល់រី បន្តទៀតថា៖ «សព្វថ្ងៃនេះយើងអាចនិយាយថា អស្ចារ្យស្ទូឌីយោ (Osja Studio) ទទួលបានជោគជ័យមួយជំហានធំ ហើយរួចផុតពីការត្រេងត្រាង មិនដឹងទិសដៅ ព្រោះយើងមានទំនាក់ទំនងពីច្រើនកន្លែងសម្រាប់ធ្វើហ្គេមឲ្យគេ ហើយយើងក៏មានបុគ្គលិកធ្វើការឲ្យយើងផងដែរ»។
លោក យក់ ស៊ីវ៉ាល់រី ក៏លើកឡើងដែរថា៖ «ការងារដែលយើងទទួលបានក៏ដោយសារយើងមានជំនាញមួយពិតប្រាកដ ហើយយើងធ្វើអ្វីដែលយើងស្រឡាញ់ និងបង្កើតអ្វីដែលជាការពេញចិត្តរបស់អ្នកផងទាំងពួង»។
គ្មានអ្វីដែលអាចទទួលជោគជ័យដោយគ្មានការតស៊ូ និងភាពលំបាកនោះទេ។ ទទ្ទឹមនឹងភាពជោគជ័យ គេក៏មិនអាចមើលរំលងពីបទពិសោធដែលបានមកពីការបរាជ័យដែរ។ បើតាមលោក វ៉ាល់រី អស្ចារ្យស្ទូឌីយោ (Osja Studio)ក៏មាន Project ខ្លះបរាជ័យ ធ្វើឲ្យក្រុមហ៊ុនខាតថវិកា និងពេលវេលាផងដែរ។
សហគ្រិនវ័យក្មេងម្នាក់នេះក៏បានបញ្ជាក់ថា៖ «មាន Project ហ្គេមដែលយើងកំពុងតែធ្វើខ្លះ ក៏ធ្វើទៅមុខលែងរួច ធ្វើឲ្យយើងខាតពេល និងថវិកា តែយើងត្រៀមខ្លួនរបស់យើងទទួលយកវា និងរៀនពីបទពិសោធ បរាជ័យ ហើយស្វែងរកអ្នកផ្តល់ប្រឹក្សាដើម្បីដោះស្រាយបញ្ហារបស់យើង»។
ជារឿយៗ បញ្ហាដើមទុនជាផ្នែកមួយនៃឧបសគ្គក្នុងការធ្វើជំនួញ អ្វីដែលសំខាន់នោះគឺអ្នកជំនួញត្រូវមានដំណោះស្រាយជាបន្ទាប់។
ក្នុងករណីនេះ តាមបទពិសោធរបស់ លោក យក់ ស៊ិវ៉ាល់រី ដៃគូសហការគឺជាតួអង្គសំខាន់ដើម្បីដោះស្រាយវិបតិ្តក្រុមហ៊ុន ជាលក្ខណៈវិនិយោគបន្ត និងបំពេញបន្ថែម។
ស្ថាបនិក Osja Studio ពោលថា៖ «ដោយសារអ្នកចូលហ៊ុនមានការជឿជាក់លើខ្ញុំ ពួកគាត់បានគាំទ្រ និងលើកទឹកចិត្តដល់ខ្ញុំរហូតមក»។
សព្វថ្ងៃ អស្ចារ្យស្ទូឌីយោ (Osja Studio) កំពុងតែត្រៀមចេញវិដេអូហ្គេមថ្មីមួយទៀតដែលជា Project ធំទីពីររបស់ខ្លួនក្នុងឆ្នាំ២០១៤នេះ គឺហ្គេម យក្សអរ ដែលស្ថិតក្នុងការត្រួតពិនិត្យនៅឡើយ។
លោក យក់ ស៊ីវ៉ាល់រី ក្នុងនាមជាយុវជន និងជាសហគ្រិនវ័យក្មេងមួយរូប ជាចុងក្រោយបានលើកទឹកចិត្ត និងផ្តាំផ្ញើដល់យុវជនថា៖ «យុវជនគួរតែធ្វើអ្វីដែលខ្លួនស្រឡាញ់ ហើយគេចឲ្យឆ្ងាយពីគ្រឿងស្រវឹង និងធ្វើខ្លួនឲ្យមានប្រយោជន៍ក្នុងសង្គម ហើយកាត់បន្ថយការដើរកម្សាន្ត ផ្តោតអារម្មណ៍លើការសិក្សា និងរកគំនិតថ្មីៗដើម្បីបើកអាជីវកម្មមួយខ្លួនឯង»៕