Our Feeds

ព្រោះអ្វីបានជាមនុស្សស្រលាញ់គ្នា Because what people love

Translate

Thursday, July 27, 2017

Unknown

ថ្មីៗ! ចេញវីដេអូបង្ហាញពីទូរស័ព្ទមើលហើយគួអោយចង់បានណាស់!!!



ថ្មីៗ! ចេញវីដេអូបង្ហាញពីទូរស័ព្ទមើលហើយគួអោយចង់បានណាស់!!!


មកដល់ថ្ងៃនេះពត៌មានជុំវិញ កំពូល​ស្មាត​ហ្វូន iPhone 8 របស់​ក្រុម​ហ៊ុន Apple បា​​ន​កំពុង​អង្រួន​អ៊ីនធឺណែត​ខ្លាំង​មែន​ទែន ធ្វើឲ្យអ្នក​ប្រើប្រាស់​មួយ​ចំនួន​រង់ចាំ​វា​យ៉ាង​អន្ទះសារ។

 ក្រុម​ការងារ Cambo Report ក៏​បាន​ចេញផ្សាយផងដែរជុំវិញរូបភាពបែកធ្លាយជាច្រើនកន្លងមក ឃើញថាមានការកោតសរសើរ ហើយ​ខ្លះ​ក៏ទទួលបានការរិះគន់ផងដែរ ជុំវិញរូបរាងរចនាបទនៃគំរូដំបូងរបស់ iPhone 8 ដែលអាចនឹង​ក្លាយ​ទៅ​ជាការពិត។


សម្រាប់ថ្ងៃនេះវិញ កាន់តែខ្លាំងឡើងថែមមួយកម្រិតទៀត គឺយើងបានប្រទះឃើញ​វីដេអូ​ថ្មី មួយដែល Render ឡើង បង្ហាញឲ្យមហាជនបានដឹងអំពីអ្វីដែល​អាចនឹងកើតមានឡើងនាថ្ងៃ​អនាគត​ឆាប់ៗនេះ ជុំវិញរូបរាងរចនាបទនៃ iPhone 8 ដែលគ្រោងនឹងផ្លាស់ប្ដូររូបរាងកាន់តែអស្ចារ្យ​ជាង​មុន ដើម្បីជែងនឹងគូប្រគួតជាច្រើននាពេលបច្ចុប្បន្ន។


លក្ខណៈពិសេសរបស់វីដេអូខាងលើ ដូចប្រិយមិត្តបានចុចមើលរួចហើយនោះគឺថា វាមានអេក្រង់​លាតធំ​គ្មាន​គែម​ទៅហើយ ពិតជាពេលវេលាដ៏ល្អនៅពេលស្មាតហ្វូនដើរដល់យុគ្គសម័យ​គ្មានប៊ូតុងខាងមុខ​ទៀត​ហើយ​ដូច Galaxy S8 និង S8+ អញ្ចឹងដែរ។

ជាងនេះទៅអេក្រង់របស់វាក៏បានបង្កប់មកជាមួយសេនស័រ​ស្កេន​ក្រយ៉ៅ​ដៃទៀតផង ដែលអនុញ្ញាតឲ្យម្ចាស់របស់វាធ្វើការដោះសោរបានរហ័ស ដោយគ្រាន់តែដាក់​ដៃលើ​ផ្ទៃអេក្រង់ OLED ជាការស្រេច។ ម្យ៉ាងវិញទៀត ចំនុចដែលទទួលបានការរិះគន់​ច្រើន​នោះ​ក៏​មាន​ការ​កែប្រែផង​ដែរក្នុងវីដេអូ ដោយវាគឺជាកាមេរ៉ាភ្លោះដដែល ដូចមានបំពាក់នៅលើ iPhone 7 Plus អញ្ចឹងដែរ ។


គួរបញ្ជាក់ថា វីដេអូខាងលើគឺជាវីដេអូច្នៃប្រឌិត Render ឡើងទៅលើអ្វីដែលត្រៀមនឹងកើតមានឡើង​ប៉ុណ្ណោះ ដូច្នេះវាមានភាគរយតិច ដែលថា Apple នឹងរចនា iPhone 8 របស់ខ្លួនឲ្យដូចទៅ​នឹងវីដេអូ​ខាង​លើ​ណាស់ ព្រោះនៅខាងមុខគ្មានគែមទៅហើយ ចុះដាក់កាមេរ៉ាសម្រាប់ថតរូប Selfie និងដាក់​ប៊ូតុង​សម្លេង​សម្រាប់ Call នៅកន្លែងណា? សម្រាប់ប្រិយមិត្តមានមតិយោបល់យ៉ាងណាដែរ?








































Subscribe to this Blog via Email :
Previous
Next Post »

1 comments:

Write comments
March 5, 2022 at 8:17 AM delete

The Top 25 Best Titanium Carabiners - Titsanium Arts
This is because titanium trim hair cutter of a long line titanium white acrylic paint of quality engineering for a new, modern and innovative carabiner, and the company's can titanium rings be resized primary goal titaum is to provide a titanium engagement rings safe and

Reply
avatar