កំពត៖ គួរដាក់ទោសបែបណាបងប្អូនអាតិរច្ឆាននេះរំលោភហើយសម្លាប់ចោលទៀត!
ក្មេងស្រីរងគ្រោះឈ្មោះ ឃ ន អាយុ១៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុ បានចេញពីផ្ទះទៅរៀនតាំងពីព្រឹកមកម្ល៉េះ រហូតដល់ពេលល្ងាច ក៏បាត់ក្មេងរងគ្រោះមិនឃើញត្រឡប់មកផ្ទះវិញ ហើយសាច់ញាតិនាំគ្នាចេញទៅដើររក តែមិនឃើញ លុះព្រឹកឡើង ទើបមានគេប្រទះឃើញសាកសព ក្មេងស្រីរងគ្រោះ នៅចំណុចខាងលើតែម្តង។
នេះករណីចាប់រំលោភសេពសន្ទវៈ រួចសម្លាប់ចោល ដើម្បីបំបិតមាត់។ទោះជាយ៉ាងណាក៏ដោយ កាលពីល្ងាច ថ្ងៃដដែលនោះ កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋានខេត្ត ដោយមានការបញ្ជាផ្ទាល់ពីស្នងការខេត្ត បានបើកការស្រាវជ្រាវ និងចាប់បានជនដៃដល់ យកមកផ្តន្ទាទោសតាមច្បាប់។
ចំណែកបក្ខពួកដែលរត់គេចខ្លួន សមត្ថកិច្ចកំពុងតែស្វែងរក និងតាមចាប់ខ្លួនបន្ត៕ប្រភពcammov.com