Our Feeds

ព្រោះអ្វីបានជាមនុស្សស្រលាញ់គ្នា Because what people love

Translate

Thursday, July 27, 2017

Unknown

ជួបជា​មួយលោក យឹម ផល្លី អ្នកជំនាញ​ផលិត​គំនូរ​ជីវចល 3D

Content image - Phnom Penh Post

ជួបជា​មួយលោក យឹម ផល្លី អ្នកជំនាញ​ផលិត​គំនូរ​ជីវចល 3D

ដៃ​ម្ខាង​រំកិល​កូន​កណ្តុរ (Mouse) ដៃ​ម្ខាង​ទៀត​បញ្ជា​ក្តារ​ចុច ហើយ​ភ្នែក​សម្លឹង​មើល​អេក្រង់​កុំព្យូទ័រ​យ៉ាងយក​ចិត្ត​ទុក​ដាក់​ទៅ​លើ​គំនូរ​ប្រភេទ​ជា 3D នៅ​លើ​កុំព្យូទ័រ​របស់​ខ្លួន ​នេះ​គឺ​ជា​សកម្មភាព​ការងារ​យ៉ាង​មមាញឹក​របស់​អ្នក​គំនូរ​ជីវចល​វ័យ ៣៥ ឆ្នាំ​ម្នាក់ គឺ​លោក យឹមផល្លី ដែល​លោក​មាន​តួនាទី​ជា​អ្នកគ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន Monster 3D Animation ហើយ​ក៏​ជា​ស្ថាបនិក​ម្នាក់​នៃ​ក្រុមហ៊ុន​នេះ​ផង​ដែរ។

លោក ផល្លី បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ខាង​ផ្នែក MIS (Management Information System) ពី​វិទ្យាស្ថាន​ស៊ីតិក​កាល​ពី​ឆ្នាំ ២០០៧ ។

លោកបាន​បញ្ជាក់ថែមទៀតថា មុខជំនាញ​ដែល​លោក​បាន​សិក្សា​ពុំមាន​ទំនាក់​ទំនង​ជាមួយ​នឹង​គំនូរជីវចល 3D ឡើយ។

លោក​បានរៀន​នូវ​ជំនាញ​មួយនេះ​តាមរយៈ​លោក​គ្រូ​ស្ម័គ្រចិត្ត​មកពី​ប្រទេស​បារាំង​ម្នាក់ ដោយពេលនោះ​មិត្តភក្តិ​របស់​លោក​ជាអ្នក​បបួលលោក​ទៅ​រៀន ចំនែក​ឯការរៀន​នាពេលនោះ​គឺមាន​រយៈពេល​ខ្លីដោយ​លោករៀនត្រឹម​ចំណេះដឹង​ជាមូលដ្ឋាន​អំពី 3D Animation តែប៉ុណ្ណោះ ក្រៅពីនោះ​លោក​ធ្វើការស្រាវ​ជ្រាវ និង រៀនដោយ​ខ្លួនឯង​តាមប្រព័ន្ធអ៊ីនធឺណិត។

Content image - Phnom Penh Post

លោក ផល្លី ក៏បានបញ្ជាក់ដែរថា៖ «គំនូរ 3D គឺជារូបរបស់វត្ថុឬតួអង្គ​​ដែល​យើង​គូរ​ឡើង​នៅលើ​កុំព្យូទ័រ​ដោយ​ប្រើប្រាស់​នូវវ៉ិចទ័របីផ្សេងគ្នា ហើយអាច​ឲ្យ​យើងមើល​ឃើញបាន​គ្រប់ជ្រុង​ទាំងអស់​នៃរូបទាំង​នោះរួមមាន​ចំ​ពីមុខចំហៀង និង ពីក្រោយ។ គំនូរ 3D ខុសពីគំនូរ 2D ដោយសារ​តែរូប​ដែលយើងគូរតាម 2D អាច​មើល​ឃើញ​ត្រឹម​តែមួយប្លង់​ប៉ុណ្ណោះ​ខុសពី 3D ដែលអាច​ឲ្យ​យើងមើល​ឃើញ​រូប​បានច្រើន​ប្លង់ខុសគ្នា”។

ពាក់ព័ន្ធ​ទៅនឹង​ការចាប់​យកអាជីព​ជាអ្នក​ផលិត​គំនូរជីវចលបែប 3D នេះលោក​ប្រាប់ថា​លោក​បាន​ធ្វើការ​ទាក់ទង​ជាមួយ​ផ្នែកនេះ​អស់រ​យៈពេល​ប្រមាណជាជិត ១០ ឆ្នាំ​មក​ហើយ​ដោយ​លោក​បាន​ចំណាយ​ពេល ២ ឆ្នាំ​នៅក្នុង​ការរៀន​ក៏ដូចជា​ការអនុវត្ត និង ៨ ឆ្នាំ​ទៀត​គិត​ចាប់​ពី​ពេល​ដែល​លោក​បង្កើត​ជាក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ទៅ​លើ​ប្រភេទគំនូរ 3D មួយនេះមក។

លោកផល្លី​បានបង្ហាញ​ពីមូលហេតុ​ដែលលោក​ចាប់យក​អាជីពជាអ្នក​បង្កើតគំនូរ​ជីវចល 3D នេះថា៖ “កាល​ពី​ខ្ញុំ​ចាប់ផ្តើម​រៀនដំបូង​ខ្ញុំមិនដឹង​ថា​កម្មវិធីផលិត 3D នោះជាអ្វីផង។

ប៉ុន្តែនៅពេលដែលខ្ញុំចាប់ផ្តើម​រៀនពី​វាខ្ញុំក៏​មានអារម្មណ៍​សប្បាយ​ចិត្ត​ហើយនេះ​គឺជា​កត្តា​ជំរុញ​ទឹក​ចិត្ត​មួយអោយ​ខ្ញុំខិតខំសិក្សា​ស្វែងយល់​ពីវា និង​ចង់​ចាប់​យក​វាជាទុន​ដើម្បីបើក​ជាអាជីវកម្ម​ទៅ​ថ្ងៃក្រោយ”។

ក្នុងការបង្កើត​គំនូរជីវចល 3D លោកផល្លី​បានឲ្យ​ដឹងថា​ដើម្បី​ផលិត​វា​បាន​កម្មវិធី​កុំព្យូទ័រ​សំខាន់ៗ​ដែល​លោក​ត្រូវប្រើរួមមាន Autodesk Maya, Adobe AfterEffects, AutoCAD, Autodesk 3DMax, និង​ Google Sketchup ជាដើម។


ក្រៅពី​កម្មវិធីកុំព្យូទ័រ​ទាំងនេះ Motion Capture គឺជាឧបករណ៍សំខាន់មួយទៀតដែលលោកប្រើ​ប្រាស់​សម្រាប់​ជា​ជំនួយ​ក្នុង​ការបង្កើត​គំនូរជីវចល 3D។

 តាមរយៈ​ម៉ាស៊ីន​មួយ​នេះ លោកអាចថត​យក​សកម្មភាព​របស់​មនុស្ស​ដាក់បញ្ចូល​ទៅលើ​រូបដែល​លោកបាន​បង្កើតឡើង​នៅក្នុង​កុំព្យូទ័រ។

លោកបាន​បញ្ជាក់​ថាអតិថិជន​ដែលចាប់​អារម្មណ៍​ទៅលើ​ការបង្កើត​គំនូរជីវចល 3D របស់លោក​រួមមាន​ក្រុមហ៊ុន​ឯកជន​ក្រសួង​អង្គការ​ដែលចង់​ផ្សព្វផ្សាយ​ពីការអប់រំ​ផលិតផល​ឬ​សេវាកម្ម​របស់គេ​ជាដើម​ដែល​ជា​សរុបមិន​តិចជាង ២០ ស្ថាប័នឡើយ។

ទាកទិន​ទៅ​នឹងពេលវេលា​នៃ​ការធ្វើ​ក៏ដូចជា​ប្រាក់ចំណូល​ដែលទទួលបាន​​ លោក ផល្លី បាន​ប្រាប់​ថា​សម្រាប់​ស្ប៉ត​ពាណិជ្ជកម្មខ្លីៗ លោក​ចំណាយ​ពេលត្រឹមតែ ១ ខែតែប៉ុណ្ណោះ។

ដោយ​ឡែក​​ ចំពោះ​ការងារ​ដែល​ធំៗ​លើស​ពីនោះ​អាចនឹង​ត្រូវចំណាយ​ពេលវេលា​រហូតដល់​ទៅកន្លះ​ឆ្នាំទើប​អាចចប់​សព្វគ្រប់។ រី​ឯ​តម្លៃ​នៃ​ការ​ផលិត លោកអាច​ទទួល​បានចាប់ពី​​៥០០​ដុល្លារ​រហូតដល់​ទៅ ៥០,០០០ ដុល្លារ អាស្រ័យ​ទៅ​តាមប្រភេទ និង​ទំហំ​នៃការងារ។

ជាចុងក្រោយ​លោកផល្លី​បានបញ្ជាក់ថា៖ «បច្ចេកទេស 3D ពិត​ជា​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​នៅ​ក្នុង​ការបង្កើត​ខ្សែភាគ​យន្តនាសម័យ​បច្ចុប្បន្ន ពីព្រោះ​វាអាច​ជួយ​ឲ្យអ្វី​ដែលជា​ការស្រមើ​ស្រមៃ​របស់អ្នក​និពន្ធ​ក្លាយជាការពិត។

ជាមួយ​នឹង​បច្ចេកទេស 3D ការតាក់​តែង​សរសេរ​សាច់រឿង​របស់អ្នកនិពន្ធនឹង​កាន់​តែ​មាន​ភាពអស្ចារ្យ​ឡើង​ដែលញ៉ាំង​ធ្វើ​ឲ្យសាច់​រឿងទាំងមូល​រឹតតែគួរឲ្យ​ចង់ទស្សនា​ថែមទៀត»៕

Content image - Phnom Penh Post

Subscribe to this Blog via Email :
Previous
Next Post »