Our Feeds

ព្រោះអ្វីបានជាមនុស្សស្រលាញ់គ្នា Because what people love

Translate

Thursday, July 27, 2017

Unknown

ក្រៅពីងាជា “រាជនីក្រមា” មាន សូនីតា នៅមានងាមួយទៀត​គឺ…..





ក្រៅពីងាជា “រាជនីក្រមា” មាន សូនីតា នៅមានងាមួយទៀត​គឺ…..


តារាសម្តែងកញ្ញា មាន សូនីតា ត្រូវបានគេដាក់ងាថាជា “រាជនីក្រមា” ព្រោះនាងជាកំពូលអ្នកច្នៃម៉ូដសម្លៀកបំ ពាក់ ម៉ូដប្លែកៗ ចេញពីក្រមាខ្មែរយ៉ាងល្អប្រណិត។

ជាមួយគ្នានេះ កញ្ញាមាន សូនីតា នាងបាន លាក់នូវងាមួយទៀតរប់នាង ក្រៅពីងាជា “រាជនីក្រមា” គឺ នាងជា ឯកអគ្គរដ្ឋទូតសុឆន្ទៈរបស់កម្មវិធីប្រឆាំងការជួញដូរមនុស្ស (CTIP)របស់ទីភ្នាក់ងារ USAID នៅកម្ពុជា។


តាំងពីខែមិថុនា ឆ្នាំ ២០១៥ មក មាន សូនីតា ដែលគេច្រើនស្គាល់ថាជា “រាជនីក្រមា” និងជាតារានៅក្នុងកម្មវិធីសកម្មភាពអប់រំ Loy9, Love9 និង Klahan9 តាមវិទ្យុ BBC បានធ្វើការជាមួយកម្មវិធី CTIP នៅកម្ពុជា ដើម្បីលើកកំពស់ការយកចិត្តទុកដាក់និងការអប់រំរបស់ សាធារណជន នៅក្នុងការការពារកុំអោយមនុស្សរងគ្រោះដោយការជួញដូរ ហើយធ្វើចំណាកស្រុកប្រកបដោយការប្រឈមនឹងគ្រោះថ្នាក់។


ក្នុងនាមជាកូននៃឳពុកម្តាយជាជនធ្វើចំណាកស្រុក សូនិតាសង្ឃឹមថា តួនាទីរបស់នាងក្នុងនាមជាឯកអគ្គរដ្ឋទូតសុឆន្ទៈ នឹងជំរុញទឹកចិត្តដល់ជនដែលធ្លាប់រងគ្រោះដោយការជួញដូរមនុស្ស អោយរស់នៅដោយមានក្តីសង្ឃឹម។


នៅខែកញ្ញា សូនិតាបានចូលរួមជាមួយលោកស្រី Polly Dunford ប្រធានទីភ្នាក់ងារ USAID ប្រចាំនៅកម្ពុជា នៅក្នុងវេទិកាសំលេងនៃជនរងគ្រោះដោយការជួញដូរមនុស្ស ដែលត្រូវបានរៀបចំឡើងនៅខេត្តសៀមរាប ដែលនៅទីនោះ នាង និងអតីតជនរងគ្រោះដោយការជួញដូរបានលើកអនុសាសន៍ទៅកាន់រដ្ឋាភិបាលកម្ពុជា
 និងអង្គការមិនមែនរដ្ឋាភិបាលស្តីពីវិធីធ្វើយ៉ាងណាដែលល្អបំផុតក្នុងការបន្តប្រយុទ្ធប្រឆាំង
នឹងការជួញដូរមនុស្ស៕

ប្រភព៖ chnchannel













Subscribe to this Blog via Email :
Previous
Next Post »