ក្រុម STELLAR បញ្ចេញរូប Teaser បទថ្មី ស្លៀកសុទ្ធតែខោទ្រនាប់
អ្នកគាំទ្រមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ក្រុមចម្រៀងនារីកូរ៉េខាងត្បូង STELLARបានបង្ហាញរូប Teaser សិចស៊ី៣សន្លឹកដេកលើគ្រែ ដើម្បីត្រៀមត្រលប់មកកាន់ឆាកតន្ត្រីវិញជាមួយបទថ្មី។
លើរូប៣សន្លឹកដែលបង្ហាញដោយ Junyool ជាសមាជិក STELLAR បានដេកលើគ្រែពាក់អាវយឺតពណ៌សខ្លីលើផ្សិតនិងល្វែងខាងក្រោមស្លៀកតែខោទ្រនាប់រូបតុក្កតាមួយប៉ុណ្ណោះ។
យ៉ាងណាក្ដី ការថតស្ទីលបាននេះត្រូវបានអ្នកលេងអ៊ីនធឺណិតរិះគន់ចោទប្រកាន់លើអ្នកថតរូបឲ្យក្រុម STELLAR ម្ដងហើយ បន្ទាប់ពីពួកបញ្ចេញរូប Teaser ដំបូងរបស់ Sulli ដោយពួកគេយល់ថាយកគំរូតាមតួក្នុងរឿង “Lolita”៕
ប្រភព៖ sabay.com.kh