អត្ថប្រយោជន៍គួរ ឲ្យភ្ញាក់ផ្អើលនៃការទទួល ទានក្រូចឆ្មាកក
ជាទូទៅមនុស្សគ្រប់រូបតែងតែបោះចោលសំបកក្រូចឆ្មា បន្ទាប់ពីច្របាច់យកទឹកអស់។
ជាពិសេសអ្នកតែងតែទុកឲ្យក្រូចឆ្មារហូតដល់ខូច រួចបោះចោលទៅក្នុងធុងសម្រាមប្រសិនបើប្រើមិនអស់។
តែទោះជាយ៉ាងណា មានវិធីសាស្រ្តដើម្បីកែប្រែវាឲ្យមានប្រយោជន៍ដ៏អស្ចារ្យដែលអ្នកមិនធ្លាប់ដឹង។
អ្នកអាចធ្វើការបង្កកផ្លែឈើនេះ ដោយសាតែមានការប្រើប្រាស់ច្រើន នៃក្រូចឆ្មាកក។
ផ្លែក្រូចឆ្មា និងផ្លែក្រូចផ្សេងៗទៀត ដែលមានផ្ទុកសារធាតុដែលមានសារធាតុ Limonoid ដ៏មានឥទ្ធិពលដែលមានសមត្ថភាព ដើម្បីប្រយុទ្ធប្រឆាំងនិងជំងឺមហារីក។
ពួកគេអាចជួយពន្យឺតការរីកលូតលាស់នៃកោសិការមហារីកសុដន់ផងដែរ។
អ្នកអាចទទួលទានបានទាំងអស់៖ក្រុមអ្នកជំនាញបានផ្ដល់អនុសាសន៍ថា ឲ្យធ្វើការទទួលទានគ្រប់ផ្នែកទាំងអស់នៃផ្លែឈើទាំងនេះ អ្នកអាចទទួលបានសារធាតុចិញ្ចឹមទាំងអស់ដែលវាបានផ្ដល់ឲ្យ។
ដំណើរការនៃការធ្វើក្រូចឆ្មាកកនេះ គឺជារឿងសាមញ្ញណាស់។ អ្នកត្រូវយកក្រូចណាដែលមិនទាន់ខូច រួចលាងវាឲ្យស្អាត ហើយបន្ទាប់មកគ្រាន់តែដាក់ពួកវាចូលទៅក្នុងទូទឹកកកជាការស្រេច។
នៅពេលដែលក្រូចឆ្មានេះកកហើយ អ្នកអាចយកវាមកទទួលទានបាន គឺត្រូវទទួលទានទាំងសាច់ និងសំបក។ សម្រាប់ឧទាហរណ៍៖ អ្នកអាចច្របាច់វា ឬកាត់ជាបន្ទះ បន្ថែមទៅក្នុងស៊ុប, ទឹកសាឡាត់, និងការ៉េមផងដែរ។
ដូចគ្នានេះផងដែរ អាចរោយវាទៅលើអាហារសម្រន់ ឬបង្អែមរបស់អ្នកក៏បាន។
តើមានសារធាតុអ្វីខ្លះនៅក្នុងសំបកក្រូច?៖នៅក្នុងសំបកក្រូចនេះមានផ្ទុកវីតាមីន និងសារធាតុចិញ្ចឹមច្រើនលើស ១០ ដង ដែលមាននៅក្នុងទឹកក្រូច។
ជាធម្មតា អ្នកទាំងអស់គ្នាតែងតែបោះសំបកក្រូចនេះចោល ព្រោះសំបកក្រូចវាមានជាតិល្វីង ពិបាកក្នុងការទទួលទាន។
តែការបង្កកក្រូចរបស់អ្នក បានជួយកាត់បន្ថយជាតិល្វីងដែលអាចអនុញាតឲ្យអ្នកអាចទទួលទានបានដោយរីករាយ ជាមួយនឹងអត្ថប្រយោជន៍ដ៏មានប្រសិទ្ធភាពសម្រា ប់សុខភាពនៃសំបកក្រូច ដូចជាការលុបបំបាត់នៃការបញ្ចេញជាតិពុលពីរាងកាយជាដើម។
បើយោងតាមការសិក្សាមួយចំនួនបានឱ្យដឹងថា ក្រូចគឺមានប្រសិទ្ធភាពជាងការប្រើថ្នាំគីមីរាប់រយដង។ ទោះជាយ៉ាងណា ក្រុមហ៊ុនឱសថមិនបានបង្ហាញពីការពិតនេះទេ ព្រោះវាអាចប៉ះពាល់ដល់ការរកប្រាក់ចំណូលរបស់ពួកគេ៕
ប្រភព៖ khmerpropey