សុខភាពមាត់ធ្មេញ៖ ផលប៉ះពាល់នៃសំអេចធ្មេញ និងជំងឺរលាកអញ្ចាញធ្មេញដល់សុខភាពរបស់អ្នក
| Comment 0 (s) / 14-Jun-2017 |
មានមនុស្សជាច្រើន មិនបានដឹងអំពីទំនាក់ទំនងដោយផ្ទាល់រវាងសុខភាពមាត់ធ្មេញ និងសុខភាពរាងកាយទាំងមូលនោះទេ។ ជាការពិតណាស់ដែលបញ្ហាសុខភាពមាត់ធ្មេញអាចនាំឱ្យមានបញ្ហាដល់សុខភាពរាងកាយទាំងមូល។
សំអេចធ្មេញ និង ជំងឺរលាកអញ្ចាញធ្មេញ
ជំងឺរលាកអញ្ចាញធ្មេញគឺជាជំងឺដែលកើតឡើងនៅលើអញ្ចាញធ្មេញ ដែលអាចបណ្តាលឱ្យហើមអញ្ចាញធ្មេញ។
ប្រសិនលោកអ្នកមានអញ្ចាញធ្មេញហើម ឬឡើងក្រហមខុសពីធម្មតា ហូរឈាមតាម អញ្ចាញធ្មេញ បន្ទាប់ពីដុសធ្មេញ គឺមានន័យថាលោកអ្នកកំពុងតែប្រឈមនឹងការកើតមានជំងឺរលាកអញ្ចាញធ្មេញ។
រូបភាពខាងក្រោមនេះ នឹងបង្ហាញពីអញ្ចាញដែលមានបញ្ហា និងអញ្ចាញដែលមានសុខភាពល្អ។

សំអេចធ្មេញគឺជាកំទេចកំទីចំណីអាហារដែលសិ្ថតនៅចន្លោះធ្មេញ។ សំអេចធ្មេញអាចត្រូវបានសំអាតចេញ តាមរយៈការដុសធ្មេញឱ្យបានត្រឹមត្រូវ និងដុសឲ្យបានយ៉ាងតិចពីរដងក្នុងមួយថ្ងៃ។
ទោះយ៉ាងណា លោកអ្នកមិនអាចសំអាតសំអេចធ្មេញបាន 100% ដោយខ្លួនឯងបានឡើយ ហើយសំអេចដែលជាប់នឹងជើងធ្មេញនឹងក្លាយទៅជារឹងហើយបំលែងខ្លួនទៅជាកំបោរធ្មេញ (Tartar)។
ហេតុដូច្នេះ លោកអ្នកត្រូវមកទទួលការសំអាតធ្មេញជាមួយនឹងទន្តបណ្ឌិតជំនាញរៀងរាល់6ខែម្តង ដើម្បីធានាបានសុខភាពមាត់ធ្មេញល្អ។

សុខភាពមាត់ធ្មេញ ជំងឺអញ្ចាញធ្មេញ បាក់តេរី និងប្រព័ន្ធភាពសុំា
គ្រោះថ្នាក់នៃជំងឺអញ្ចាញធ្មេញនេះគឺពិតជាធ្ងន់ធ្ងរដែលអាចនាំឱ្យមានការបាត់បង់ធ្មេញ។
បន្ទាប់ពីការបាត់បង់ធ្មេញ លោកអ្នកនឹងប្រឈមជាមួយការប៉ះពាល់សុខភាពជាទូទៅទាំងមូល។
ជំងឺរលាកអញ្ចាញ ឬបញ្ហាសុខភាពមាត់ធ្មេញធ្ងន់ធ្ងរ គឺងាយនឹងកើតមានបាក់តេរីមួយចំនួនធំដែលបាក់តេរីទាំងនោះ អាចចូលទៅក្នុងចរន្តឈាមបានយ៉ាងងាយ។
នេះគឺមានន័យថាបញ្ហាសុខភាពមាត់ធ្មេញ ដូចជាជំងឺរលាកអញ្ចាញធ្មេញ អាចបង្ហាញថាប្រព័ន្ធការពាររាងកាយចុះខ្សោយ។

ការសិក្សាមួយចំនួនបានបង្ហាញថាជំងឺអញ្ចាញធ្មេញអាចប៉ះពាល់ដល់បេះដូង និងបង្កើនហានិភ័យនៃអការៈគាំងបេះដូងនិងបញ្ហាផ្សេងទៀត។
ការស្រាវជ្រាវថ្មីបានរកឃើញថាធ្មេញពុកអាចនាំឱ្យកើតជំងឺទឹកនោមផ្អែម។ ជាង 70% នៃអ្នកជំងឺដែលមានជំងឺទឹកនោមផ្អែម ច្រើនកើតមានបញ្ហាមាត់ធ្មេញធ្ងន់ធ្ងរ។
នេះ គឺដោយសារតែអ្នកជំងឺដែលមានជំងឺអញ្ចាញធ្មេញ មិនអាចគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម។

រៀបរៀងដោយ៖ ទន្តបណ្ឌិត ថន សិរីកុសល