ចំណងស្នេហាអតីតបេក្ខនារី «The Voice Cambodia» នាង សាន ស្រីឡៃ ត្រូវបានបញ្ចប់
ជារឿងដ៏គួឲ្យភ្ញាក់ផ្អើលថ្មីមួយទៀត សម្រាប់ទស្សនិកជន និងអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ខណៈនៅសុខៗស្រាប់អតីតបេក្ខនារី ក្នុងកម្មវិធីប្រឡងចម្រៀង «The Voice Cambodia» រដូវកាលទី២អ្នកនាង សាន ស្រីឡៃ បានប្រកាស នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា «ជីវិតស្នេហ៍របស់នាងជាមួយស្វាមី ពេលនេះត្រូវដល់ផ្លូវបញ្ចប់គ្នាហើយ!»។
នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់តារាស្រីអ្នកនាង សាន ស្រីឡៃ កាលពីពេលថ្មីៗនេះ នាងបានបង្ហោះរូប ភាពជាច្រើនភ្ជាប់ជាមួយឃ្លីបវីដេអូអង្គុយ និងដេកសម្រក់ទឹកភ្នែកថា « ជីវិតគូរបស់ខ្ញុំព្រាត់ប្រាសហើយសប្បា យចិត្ដចុះដកខ្លួនដោយសុវត្ថិភាពហើយ ok ម្នាក់ឯងមិនស្លាប់ទេ…។
ចប់ហើយសុំទោសគ្រប់យ៉ាង!»។
ជាមួយគ្នានេះដែរ តារាចម្រៀងរលកថ្មីរបស់ផលិតកម្មភ្លេងរីខត អ្នកនាង សាន ស្រីឡៃ បានបញ្ជាក់នៅក្នុងឃ្លីប វីដេអូថា «ពេលនេះ សាន ស្រីឡៃ ខូចចិត្ត ហើយចាប់ពីថ្ងៃនេះតទៅ ស្រីឡៃ លែងមានប្តីទៀតហើយព្រោះអី ស្រឡៃ មិនបានផ្តល់សេចក្តីសុខឲ្យគេ…!»។
ប៉ុន្តែបន្ទាប់ពីគ្នានេះ បែរជាមានស្រ្តីម្នាក់ចូលមក Commentបញ្ចើច បញ្ចើ ឲ្យនាងថា« កាលមិនទាន់ក្លាយជាតារា ឃើញសរសើរប្តីថាជាអ្នកទំនុកបម្រុងគ្រួសារប្តីល្អនិងរស់នៅជា មួយគ្នាបានកូនដល់ទៅពីរ តែដល់ពេលក្លាយជាតារាភ្លេចគុណប្តី ឈប់លម្លឹកគុណសម្បត្តិ ឃើញតែគុណវិបត្តិ !»។
យ៉ាងណាមិញទោះបីជាមានការរិះគន់បែបនេះ ពីសំណាក់ស្រីម្នាក់ខាងលើនេះ ពេលដែលនាងកំពុងតែជួប ទុក្ខក្តី តែគេពុំបានឃើញតារាស្រី កញ្ញា សាន ស្រីឡៃ ចេញមុខប្រតិកម្មតបតវិញនោះឡើយពោលគឺគ្រាន់តែ នាងនិយាយរៀបពីវិបត្តិផ្លូវចិត្ត ដូចដែលមាននៅក្នុងឃ្លីបវីដេអូខាងក្រោយនេះ ប៉ុណ្ណោះ៕
ប្រភព៖ khmertalking