Our Feeds

ព្រោះអ្វីបានជាមនុស្សស្រលាញ់គ្នា Because what people love

Translate

Friday, July 14, 2017

Unknown

ដំណាំដូង​មាន​ផ្លែ​ច្រើន



ការ ​ដាំ​ដំណាំ​មិនមែន​ជា​ការងារ​លំបាក​ទេ កសិករ​គ្រប់រូប​ចេះ​ដាំ​បាន​គ្រប់ៗ គ្នា ។
ប៉ុន្តែ ការ​ដែល​លំបាក គឺ​ដាំ​យ៉ាង ​ណា​ឲ្យទទួល​បានផល​ខ្ពស់ ។

ដូច​ជា​ការ​ដាំដូង​នេះ មាន​បទពិសោធន៍​ជាច្រើន​កន្លងមកហើយ ដែល​យើងខ្ញុំ​បាន​ចុះផ្សាយ​នៅក្នុង​​ព្រឹត្តិប័ត្រ​លេខ ០៤ ឆ្នាំ ២០០១ ។

ហើយ​នៅក្នុង​លេខ​នេះ យើង​មាន​បទពិសោធន៍​ប្លែក​មួយទៀត របស់​លោក​ពូ ជួប ជា រស់នៅ​​ភូមិ​ត្រពាំង​កប្បាស ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ខេត្តតាកែវ ស្តី​ពី​ការកាប់​ឫស​ខ្យល់​របស់​ដូង ដែល​អាច​ជួយ​ឲ្យ​ដូង​មាន​ផ្លែ​ច្រើន ​បង្ហាញជូន​កសិករ​ទុកជា​គំនិត​សំរាប់​សាកល្បង ។​


លោកពូ ជួប ជា មាន​ដើម​ដូង​ក្បែរៗ​ផ្ទះ​ជា​ច្រើន តែ​ពុំ​សូវ​មាន​ផ្លែផ្កា​ទេ ព្រោះ​ដូង​ទាំងនោះ​មាន​អាយុ​ច្រើន​ឆ្នាំ (១០ ឆ្នាំ​ឡើង​ទៅ​) ។
ជាទូទៅ ដូង​ដែលមាន​អាយុ​ច្រើន វា​តែងតែ​មាន​ឫស​ខ្យល់​ដុះ​ចេញ​មក​ច្រើន ជាពិសេស នៅ​គល់ (​ភាសា​កសិករ​ហៅថា​ឡើង​គល់​) ។​

លោកពូ ​បាន​យក​កាំបិត ឬ​ពូថៅ​មុត​មក​កាប់​ឫស ខ្យល់​ចេញ​ក្រឡឹង​ជុំវិញ​គល់ ។
ការកាប់​នេះ​ចេះ​តែ​បន្ត​រហូត​នៅពេលដែល​យើង​​ឃើញ​ឫស​ខ្យល់​ដុះ​ចេញ មក​ក្រៅ ។
 ក្រោយ​ពី​ការសាកល្បង​ធ្វើ​បែប​នេះ​មក គាត់​សង្កេត​ឃើញ​ថា​ដូង​របស់​គាត់​មាន​ផ្លែផ្កា​បន្ត​​ចាប់​រហូត​ពេញ​ មួយឆ្នាំ ទៅ​មួយ​ឆ្នាំ ។

 សរុបមក ដើម​ដូង​ចាស់ៗ​ដែល​មាន​អាយុ​ច្រើន​ពុំ​សូវ​មាន​ផ្លែ គេ​អាច​កែប្រែ​វា​ឲ្យមាន​ផ្លែ​​បាន​ដោយ​ការកាប់​ឫស​ខ្យល់​ចេញ៕

Subscribe to this Blog via Email :
Previous
Next Post »