Our Feeds

ព្រោះអ្វីបានជាមនុស្សស្រលាញ់គ្នា Because what people love

Translate

Friday, July 14, 2017

Unknown

វាលបុប្ផាពណ៌ខៀវរីកស្គុសស្គាយនៅឧទ្យានឆ្នេរសមុទ្រ



12-May-2014, 2:19 PM   
ទេសចរណ៍ / ចំនួនទស្សនា: 233
ក្រុងក្យូតូ : ក្រុម​ភ្ញៀវទេសចរ​ជប៉ុន និង​អន្តរជាតិ​យ៉ាងច្រើន​កុះករ​នាំ​គ្នា​ដើរ​ទៅ​កាន់​ឧទ្យាន​ជាប់​ ឆ្នេរសមុទ្រ​ហ៊ីតាឈី​ស៊ីសៃដ៍ (Hitachi Seaside Park) តំបន់​ហ៊ីតាឈីណាកា​នៃ​ប្រជុំ​កោះ​អ៊ីបារ៉ាគី ប្រទេស​ជប៉ុន​ដើម្បី​ទស្សនា និង​ស្រង់​ក្លិន​ដ៏ក្រអូប​ឈ្ងុយឈ្ងប់​របស់​ផ្កា​ណេម៉ូភីឡា​(Nemophila) ជាង​៤,៥​លាន​ដើម​ដែល​កំពុង​តែ​រីក​ស្គុសស្គាយ​រហូត​ដល់​ចុង​ខែ​ឧសភា​នេះ។
 
ស្ថិត នៅ​ក្បែរ​តំបន់​ឆ្នេរខ្សាច់​អាជីហ្គូរ៉ា ឧទ្យាន​ដែល​គ្របដណ្ដប់​ដោយ​បុប្ផា​ចម្រុះ​ពណ៌​រីក​បណ្ដាក់​គ្នា​ទៅ​ពេញ​មួយ ឆ្នាំ​នោះ គឺជា​តំបន់​ទេសចរណ៍​ដ៏ទាក់ទាញ​បំផុត​សម្រាប់​ក្រុម​ភ្ញៀវទេសចរ​ចូលចិត្ត​ ទេសភាព​ផ្កា។ ឧទ្យាន​នេះ​មាន​ផ្ទៃដី​៣,៥​ហិកតា និង​មាន​ផ្កា​ច្រើន​ប្រភេទ​ដុះ​ពាសពេញ​ឧទ្យាន​រាល់​ឆ្នាំ​តែ​ម្តង ជាពិសេស​នៅ​អំឡុង​ខែ​មេសា និង​ឧសភា​ដែល​ចំ​រដូវ​ផ្ការីក។
 

បុប្ផា​ទាំងនេះ បាន​ក្លាយ​ជា​កម្រាលព្រំ​គ្របដណ្ដប់​តំបន់​កូន​ភ្នំ​ដែល​អាច​ឲ្យ​ភ្ញៀវទេសចរ ​គយគន់​ទេសភាព​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ផង​ដែរ។
 ដោយឡែក​នៅ​អំឡុង​ខែ ឧសភា​នេះ វា​ជា​រដូវកាល​របស់​បុប្ផា​ពណ៌​ខៀវ​ឈ្មោះ​ថា​ផ្កា​ណេម៉ូភីឡា​។ 
ដើម​ផ្កា​ជាង​៤,៥​លាន​ដើម​បាន​រីក​បន្ត​គ្នា​បង្កើត​បាន​ជា​កម្រាលព្រំ​ពណ៌ ខៀវ​ស្រទន់​លាតសន្ធឹង​ដាច់​កន្ទុយ​ភ្នែក ដែល​អ្នក​ទេសចរ​បាន​ឲ្យ​ឈ្មោះ​ថា «ជា​ទីឋាន​សុខដុមរមនា​របស់​បុប្ផា​ណេម៉ូភីឡា»


Subscribe to this Blog via Email :
Previous
Next Post »