ហេតុអ្វីអ្នកចុករោយត្រង់ក ពេលក្រោកពីគេង? នេះជាវិធីដើម្បី....
Comment 0 (s) / 09-Jun-2017 |
តើអ្នកកំពុងប្រឈមនឹងអាការៈចុករោយត្រង់ផ្នែកក រាល់ពេលក្រោកពីដំណេកមែនទេ?
បើយោងតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត Charles Kim អ្នកជំនាញវេជ្ជសាស្រ្តសាច់ដុំនៃសាកលវិទ្យាល័យញូយ៉ក បានប្រាប់ថា៖ មូលហេតុដែលមនុស្សភាគច្រើនក្នុងយុគសម័យនេះមានអាការៈចុករោយនៅត្រង់ផ្នែកកជាប្រចាំនោះ ព្រោះដោយសារកត្តា៣យ៉ាង៖ ទី១. មកពីការអង្គុយរបស់លោកអ្នកមានលក្ខណៈមិនត្រង់តាមគន្លងឆ្អឹងខ្នង ។
ទី២. ការដេករបស់លោកអ្នកមិនត្រូវតាមដំណើរធម្មជាតិដែលរាងកាយត្រូវការ ដែលជាទម្លាប់របស់មនុស្សមួយចំនួនគឺឧស្សាហ៍ដេករមៀលចុះរមៀលឡើង ដែលនាំឱ្យឆ្អឹងក និងឆ្អឹងត្រគាកមិនត្រឹមត្រង់តាមគន្លងជាមួយគ្នា និងទី៣ មកពីការធ្វើចលនានៅត្រង់ផ្នែកក្បាលរបស់លោកអ្នកឧស្សាហ៍ឱន ឬឈ្ងោកមើលចុះទៅក្រោម ឬ៤៥ដឺក្រេជាញឹកញាប់ ដែលនាំឱ្យសាច់ដុំត្រង់ផ្នែកកញ្ចឹងកត្រូវប្រើកម្លាំងច្រើនជាអតិបរមាជាប្រចាំដើម្បីទប់ទម្ងន់ក្បាលរបស់អ្នកដែលមានទម្ងន់ចន្លោះពី៤.៥ ទៅ៥.៥គីឡូក្រាម ។

ហានិភ័យមួយដែលលោកវេជ្ជបណ្ឌិត Kim ព្រមានចំពោះមនុស្សសម័យថ្មីនាពេលបច្ចុប្បន្ននេះគឺ ការប្រើប្រាស់កុំព្យូទ័រ និងការឱនមើលទូរស័ព្ទច្រើនម៉ោងពេកនឹងបង្កឱ្យលំនឹងត្រង់ផ្នែកកមិនត្រឹមត្រង់ នោះនឹងនាំឱ្យមានអាការៈឈឺចុករោយជាប្រចាំមិនខាន ។
ដូច្នេះទើបលោកវេជ្ជបណ្ឌិតផ្ដាំថា៖ វិធីដើម្បីកាត់បន្ថយអាការៈឈឺចុករោយនេះ គឹលោកអ្នកគួរតែចាប់ផ្ដើមផ្លាស់ប្ដូរទម្លាប់ដើរ ដេក ឈរ អង្គុយឱ្យត្រង់តាំងពីត្រង់ផ្នែកចង្កេះដល់ផ្នែកកញ្ចឹងក ត្រូវចេះភ្ញាក់រលឹកប្រាប់ខ្លួនឯងឱ្យរក្សាលំនឹងទម្ងន់ក និងដងខ្លួនឱ្យស្មើរគ្នា និងឧស្សាហ៍ធ្វើលំហាត់ប្រាណ ហាត់ពត់រាងកាយជាប្រចាំដើម្បីកាត់បន្ថយអាការៈស្រ្តេសផងដែរ ៕

ដោយ៖ ឈូកស