រូបអ្នករាំរបាំក្ងោកមួយគូ ដែលត្រូវបានបង្ហាញឡើងលើក្រដាសប្រាក់ ៥០០ រៀល និង ១ ០០០ រៀល តាមរយៈកម្មវិធី Osja AR។ ហុង មីនា
ហ្គេមស្មាតហ្វូនដំបូងនៅកម្ពុជា បង្កើតកម្មវិធី AR លើកកម្ពស់មរតកដូនតា និងប្រាក់រៀល
ភ្នំពេញៈ ស្ទូឌីយោ សប្បាយអស្ចារ្យ (Sabay Osja)
បានក្លាយជាស្ទូឌីយោបង្កើតហ្គេមដំបូងគេបំផុតនៅកម្ពុជាដែលបង្កើតកម្មវិធីស្មាតហ្វូនប្រើប្រាស់បច្ចេកវិទ្យាការពិតនិម្មិត្ត
(Augmented Reality) ហៅកាត់ថា AR
ជាបច្ចេកវិទ្យាដែលបង្កើតរូបភាពនិម្មិតដែលមានចលនានៅលើរូបភាពពិតផ្ទាល់
និងត្រូវបានគេស្គាល់ច្រើនតាមរយៈហ្គេម Pokemon Go
ជាមួយនឹងគោលបំណងចង់លើកកម្ពស់មរតកប្រពៃណី
និងរូបិយប័ណ្ណរៀលរបស់កម្ពុជា។
ត្រូវបានបង្កើតឡើងដោយក្រុមអ្នកអភិវឌ្ឍហ្គេម និងអ្នកជំនាញខាងឌីហ្សាញវ័យក្មេងដែលមានសមាជិក ១៨ នាក់ កម្មវិធី Osja ជួយឲ្យអ្នកប្រើប្រាស់ធ្វើទំនាក់ទំនងជាមួយនឹងក្រដាសប្រាក់រៀល។
នៅពេលដែលអ្នកប្រើប្រាស់បើកកម្មវិធីនៅលើស្មាតហ្វូន ឬថែបប្លែតនេះ វានឹងលោតចេញនូវផ្ទាំងមុខងារស្រដៀងនឹងកាមេរ៉ា ហើយនៅពេលដាក់វានៅលើក្រដាសប្រាក់ អ្នកប្រើប្រាស់នឹងបានឃើញរូបភាព 3D លេចឡើងនៅលើក្រដាសប្រាក់នោះ។
ជាទូទៅ ក្រដាសប្រាក់ ១០០ រៀល
ជាក្រដាសប្រាក់ដែលមានតម្លៃទាបបំផុត
នឹងឲ្យអ្នកប្រើប្រាស់លេងហ្គេមស្ទូចត្រី ខណៈក្រដាសប្រាក់ ៥០០ និង ១
០០០ រៀល បង្កើតជាគំនូរជីវចលនៃអ្នករាំរបាំក្ងោកប៉ៃលិនមួយគូ
ពត់ពេនខ្លួនទៅតាមសាច់ភ្លេងប្រពៃណីរបស់របាំនេះ។
ក្រដាសប្រាក់ ២ ០០០ រៀល ដែលមានរូបភាពរបស់ប្រាសាទព្រះវិហារជាគ្រឿងសម្គាល់ពិសេស នឹងបង្ហាញអ្នកប្រើប្រាស់នូវរូបភាពពិតនៃរចនាសម្ព័ន្ធប្រាសាទនេះ។
ទន្ទឹមនឹងនេះដែរ ក្រដាសប្រាក់ ៥ ០០០ និង ១០ ០០០ រៀល បង្កើតនូវរូបភាពរៀងគ្នានៃតួអង្គហនុមាន និងយក្សក្នុងល្ខោនខោល រឿងរាមកេរ្តិ៍របស់ប្រទេសកម្ពុជា។
លោក អៀ អ៊ុយ នាយកប្រតិបត្តិ និងជាសហស្ថាបនិករបស់ស្ទូឌីយោ សប្បាយអស្ចារ្យ សង្ឃឹមថា កម្មវិធីស្មាតហ្វូនប្រើប្រាស់បច្ចេកវិទ្យា AR ដំបូងគេបំផុតរបស់កម្ពុជានេះ នឹងជួយលើកកម្ពស់ប្រាក់រៀល នៅក្នុងសេដ្ឋកិច្ចកម្ពុជា ដែលរងឥទ្ធិពល ដ៏ខ្លាំងក្លានៃប្រាក់ដុល្លារ។
លោកនិយាយថា៖ «កម្មវិធី Osja AR នឹង
បង្កើនតម្រូវការនៃប្រាក់រៀលនៅក្នុងសេដ្ឋកិច្ចកម្ពុជា ព្រោះប្រជាជន
នឹងចង់បានប្រាក់រៀលកាន់តែច្រើនដើម្បីប្រើប្រាស់ជាមួយនឹងកម្មវិធីនេះ
ដើម្បីកម្សាន្ត ដែលជួយទៅដល់ការពង្រឹងរូបិយបណ្ណជាតិ
ជាកត្តាមួយដែលសំខាន់ ព្រមទាំងជាអត្តសញ្ញាណប្រទេសផងដែរ»។
កម្មវិធីនេះក៏មានបេសកកម្មផ្នែកវប្បធម៌ផងដែរ។
លោក អ៊ុយ អៀ សង្ឃឹមថា រូបភាព 3D ទាំងនេះ នឹងជួយលើកកម្ពស់ស្មារតីស្រឡាញ់សិល្បៈវប្បធម៌ជាតិរបស់ប្រជាជនកម្ពុជា ជាពិសេសក្រុមយុវជន។ ជាឧទាហរណ៍ រូបភាពគំនូរជីវចលរបស់តួអង្គហនុមាន និងយក្ស អាចជួយជំរុញក្រុមយុវជនឲ្យគាំទ្រសិល្បៈល្ខោនខោល ដែលកំពុងតែជួបនឹងហានិភ័យនៃការបាត់បង់។
លោក Chivalry Yok សហស្ថាបនិកម្នាក់ទៀត និងជានាយកផ្នែកច្នៃប្រឌិតដែលមើលការខុសត្រូវការបង្កើតកម្មវិធី Osja AR បានឲ្យដឹងថា ក្រុមរបស់លោកបានចំណាយពេលប្រហែលពីរខែក្នុងការបង្កើតវា ដោយបានឆ្លងកាត់បញ្ហាជាច្រើន។
លោកនិយាយថា៖ «ជាការពិតណាស់ ពិតជាមិនងាយនោះទេ ដែលយើងបង្កើតអ្វីមួយដែលថ្មីស្រឡាងបែបនេះ ដោយយើងបានទទួលបរាជ័យក្នុងការសាកល្បងជាច្រើនដង។ ក៏ប៉ុន្តែ យើងបានបន្តការខិតខំប្រឹងប្រែង និងព្យាយាមសិក្សាពីបរាជ័យរបស់យើង ក៏ដូចជា ប្រទេសដទៃទៀតដែលបច្ចេកវិទ្យានេះត្រូវបានគេប្រើប្រាស់ទូលំទូលាយរួចទៅហើយ»។
បង្កើតឡើងនៅឆ្នាំ ២០១១ ដោយ «អ្នកស្រឡាញ់ហ្គេម» ៤ នាក់ ស្ទូឌីយោ អស្ចារ្យ គឺជាក្រុមហ៊ុនបង្កើតហ្គេមដំបូងគេបង្អស់នៅកម្ពុជា ដោយក្រោយមកបានប្តូរឈ្មោះមកជា សប្បាយអស្ចារ្យ វិញ។ ក្រុមហ៊ុននេះបានឈ្នះពានរង្វាន់ ASEAN Character Award សម្រាប់តួអង្គ អាស្វា នៅក្នុងហ្គេម Asva the Monkey។
ចាប់តាំងពីការដាក់ឲ្យទាញយកកាលពីមួយខែមុន កម្មវិធី Osja AR ត្រូវបានទាញយកជាង ៤ ម៉ឺន ដង គិតមកត្រឹមសប្តាហ៍មុន។
លោក អ៊ុយ អៀ និងលោក Chivalry Yok សង្ឃឹមថា កម្មវិធីនេះនឹងជួយបើកទ្វាសម្រាប់បច្ចេកវិទ្យាការពិតនិម្មិត្ត សម្រាប់ការប្រើប្រាស់ក្នុងវិស័យដទៃទៀតនៅកម្ពុជា។
បច្ចុប្បន្ននេះ ក្រុមហ៊ុន កំពុងតែធ្វើការដើម្បី ប្រើប្រាស់បច្ចេកវិទ្យានេះ ដើម្បីផ្សព្វផ្សាយពីព្រឹត្តការណ៍នានា។
លោក អៀ អ៊ុយ បន្ថែមថា៖ «ក្រៅពីមុខងារជាកម្មវិធីកម្សាន្ត បច្ចេកវិទ្យា AR ត្រូវបានគេប្រើប្រាស់នៅក្នុងវិស័យជាច្រើនដូចជា វេជ្ជសាស្រ្ត ស្ថាបត្យកម្ម និងការបង្ហាញផ្លូវ នៅក្នុងប្រទេសអភិវឌ្ឍន៍មួយចំនួន។ កម្មវិធី Osjar AR អាចនឹងជាជំហានដំបូងឆ្ពោះទៅរកកម្រិតព័ត៌មានវិទ្យាបែបនោះ នៅប្រទេសកម្ពុជា»៕
ត្រូវបានបង្កើតឡើងដោយក្រុមអ្នកអភិវឌ្ឍហ្គេម និងអ្នកជំនាញខាងឌីហ្សាញវ័យក្មេងដែលមានសមាជិក ១៨ នាក់ កម្មវិធី Osja ជួយឲ្យអ្នកប្រើប្រាស់ធ្វើទំនាក់ទំនងជាមួយនឹងក្រដាសប្រាក់រៀល។
នៅពេលដែលអ្នកប្រើប្រាស់បើកកម្មវិធីនៅលើស្មាតហ្វូន ឬថែបប្លែតនេះ វានឹងលោតចេញនូវផ្ទាំងមុខងារស្រដៀងនឹងកាមេរ៉ា ហើយនៅពេលដាក់វានៅលើក្រដាសប្រាក់ អ្នកប្រើប្រាស់នឹងបានឃើញរូបភាព 3D លេចឡើងនៅលើក្រដាសប្រាក់នោះ។
ប្រាក់រៀលក្នុងសម័យបច្ចេកវិទ្យា
ក្រដាសប្រាក់ ២ ០០០ រៀល ដែលមានរូបភាពរបស់ប្រាសាទព្រះវិហារជាគ្រឿងសម្គាល់ពិសេស នឹងបង្ហាញអ្នកប្រើប្រាស់នូវរូបភាពពិតនៃរចនាសម្ព័ន្ធប្រាសាទនេះ។
ទន្ទឹមនឹងនេះដែរ ក្រដាសប្រាក់ ៥ ០០០ និង ១០ ០០០ រៀល បង្កើតនូវរូបភាពរៀងគ្នានៃតួអង្គហនុមាន និងយក្សក្នុងល្ខោនខោល រឿងរាមកេរ្តិ៍របស់ប្រទេសកម្ពុជា។
លោក អៀ អ៊ុយ នាយកប្រតិបត្តិ និងជាសហស្ថាបនិករបស់ស្ទូឌីយោ សប្បាយអស្ចារ្យ សង្ឃឹមថា កម្មវិធីស្មាតហ្វូនប្រើប្រាស់បច្ចេកវិទ្យា AR ដំបូងគេបំផុតរបស់កម្ពុជានេះ នឹងជួយលើកកម្ពស់ប្រាក់រៀល នៅក្នុងសេដ្ឋកិច្ចកម្ពុជា ដែលរងឥទ្ធិពល ដ៏ខ្លាំងក្លានៃប្រាក់ដុល្លារ។
លោក អៀ អ៊ុយ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន សប្បាយអស្ចារ្យ។
ហុង មិនា