Asus ដាក់បង្ហាញទូរស័ព្ទទំនើបម៉ូដែលថ្មី
ក្រុងឡាសវេហ្គាសៈ
ក្រុមហ៊ុនផលិតសម្ភារអេឡិចត្រូនិក Asus
ដែលមានមូលដ្ឋាននៅកោះតៃវ៉ាន់កាលពីថ្ងៃពុធបានប្រកាសបង្ហាញទូរស័ព្ទស្មាតហ្វូនម៉ូដែលថ្មីដែលប្រើប្រាស់បច្ចេកវិទ្យា
Google Tango 3D
និងអាចឲ្យអ្នកប្រើប្រាស់ទទួលបាននូវរូបភាពដូចឃើញនឹងភ្នែកពិត
និងការពិតនិម្មិត (Virtual Reality)។
ទូរស័ព្ទ Zenfone AR គឺជាម៉ូដែលទូរស័ព្ទដៃទីពីរដែលមានបញ្ចូលបច្ចេកវិទ្យាកុំព្យូទ័រ Tango ដោយមានមុខងារធ្វើប្លង់ ឬផែនទីនៅក្នុងអគារថតយករូបភាពបត់បែនដូចរូបពិត និងមុខងារដទៃជាច្រើនទៀត។
ទូរស័ព្ទដៃម៉ូដែលថ្មីដែលត្រូវបានដាក់បង្ហាញនៅពិព័រណ៍គ្រឿងអេឡិចត្រូនិកនៅទីក្រុងឡាសវេហ្កាសនេះគឺជាទូរស័ព្ទស្មាតហ្វូនមួយក្នុងចំណោមទូរស័ព្ទដៃស្មាតហ្វូនមួយចំនួនតូចដែលអាចប្រើប្រាស់ប្រព័ន្ធ Google Daydream ជាប្រព័ន្ធការពិតនិម្មិតរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកមួយនេះ។
នៅពេលដាក់បង្ហាញម៉ូដែលទូរស័ព្ទអេក្រង់ទំហំ ៥,៧ អ៊ិញ (១៥ សង់ទីម៉ែត្រ) នេះលោក Jonney Shih ជាប្រធានក្រុមហ៊ុន Asus បានថ្លែងថា៖ «យើងពិតជារំភើបណាស់ដែលបានក្លាយជា [ក្រុមហ៊ុនបច្ចេកវិទ្យា] ទីមួយដែលអាចដាក់ឲ្យប្រើប្រាស់បច្ចេកវិទ្យា Tango និងប្រព័ន្ធ Daydream»។
ទូរស័ព្ទ Zenfone AR នឹងត្រូវបានចេញលក់នៅត្រីមាសទី ២ នៃឆ្នាំនេះ។
លោក Shih បានឲ្យដឹងទៀតថាទូរស័ព្ទម៉ូដែលថ្មីនេះ «នឹងអាចឲ្យមានអន្តរកម្មជាមួយនឹងវត្ថុពិត» និងផ្តល់នូវលទ្ធភាពឲ្យអ្នកប្រើប្រាស់មើលភាពយន្ត ឬលេងហ្គេមកម្សាន្តដោយទទួលអារម្មណ៍ថាខ្លួនកំពុងតែស្ថិតនៅក្នុងភាពយន្ត ឬហ្គេមកម្សាន្តនោះ។
ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន Asus លោក Erik Hermanson ថ្លែងថា៖ «នេះពិតជានិន្នាការបន្ទាប់ ដែលធ្វើឲ្យអ្នកប្រើប្រាស់មានការរំភើបអំពីទូរស័ព្ទស្មាតហ្វូន»។
គម្រោង Tango ប្រើប្រាស់មុខងារតាមដានស៊ីជម្រៅ និងតាមដានចលនាដើម្បីបង្កើតរូបភាព 3D នៅលើអេក្រង់ទូរស័ព្ទដែលអាចឲ្យអ្នកប្រើប្រាស់ទទួលបានរូបភាពល្អជាងមុននៃបរិស្ថានជុំវិញខ្លួនសម្រាប់មុខងារជាច្រើនដូចជាគំរូតុបតែងផ្ទះជាដើម។
អ្នកដឹកនាំគម្រោង Tango របស់ក្រុមហ៊ុន Google លោក Johnny Lee ដែលបានចូលរួមក្នុងសន្និសីទសារព័ត៌មានរបស់ក្រុមហ៊ុន Asus ដែរនោះបានថ្លែងថាលោករំពឹងថានឹងមាន «កម្មវិធីស្មាតហ្វូនទាក់ទងនឹងបច្ចេកវិទ្យា Tango ជាច្រើន» សម្រាប់ទាញយកនៅលើ Google Play store។
ទូរស័ព្ទដៃមួយទៀតដែលអាចប្រើប្រាស់គម្រោង Tango គឺទូរស័ព្ទ Phab2 របស់ក្រុមហ៊ុន Lenovo ដែលត្រូវបានចេញលក់កាលពីឆ្នាំទៅ។
ក្រុមហ៊ុន Asus របស់កោះតៃវ៉ាន់មួយនេះបានប្រកាសថាខ្លួននឹងចេញលក់ទូរស័ព្ទស្មាតហ្វូនម៉ូដែលថ្មីមួយទៀតម៉ាក Zenfone 3 Zoom ដោយបំពាក់បច្ចេកវិទ្យាម៉ាស៊ីនថតល្អជាងមុនដែលអាចឲ្យអ្នកប្រើប្រាស់ថតរូបបានដូចជាអ្នកថតរូបអាជីព៕ TN