Our Feeds

ព្រោះអ្វីបានជាមនុស្សស្រលាញ់គ្នា Because what people love

Translate

Thursday, July 27, 2017

Unknown

ថេប្ល៊ិត ​ជំនាន់​ថ្មី គ្រាន់​តែកាច់​បត់​ជាពីរ​ប្ដូរ​នាទី​ជា​ទូរស័ព្ទដៃ​ភ្លាម

Content image - Phnom Penh Post

ថេប្ល៊ិត Folio អាចបត់​ភ្លាមៗ និង​ប្រែ​មុខងារ​ទៅ​ជា​ស្មាតហ្វូន​។ Youtube

ថេប្ល៊ិត ​ជំនាន់​ថ្មី គ្រាន់​តែកាច់​បត់​ជាពីរ​ប្ដូរ​នាទី​ជា​ទូរស័ព្ទដៃ​ភ្លាម

ក្រុងស៊ាងហៃ: ជាការ​ពិតណាស់ ថេប្លិត (Tablet) មាន​អេក្រក់​ធំ​ស្រួល​ចុច និង​មើល​រូបភាព​ត្រជាក់​ភ្នែក ប៉ុន្តែ​គុណវិបត្តិ​ម្យ៉ាង​របស់​វា គឺមិន​ស្រួល​ទុកដាក់​យក​តាម​ខ្លួន​ដូច​ស្មាតហ្វូន​ឡើយ។

ដូច្នេះ​ហើយ​ទើប Lenovo បានបង្ហាញ​ឧបករណ៍​ថេប្ល៊ិត​គំរូ​ដែល​អាច​បត់បែន​ឲ្យប៉ុន​ទំហំ​ទូរស័ព្ទ។

ឧបករណ៍ «Folio» ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់​នៃក្ដី​ស្រមៃ​នៅ​ឡើយ អាច​បំប្លែង​ទៅជា​ទូរស័ព្ទ​ទំហំ​អេក្រង់ ៥,៥ អ៊ិញ​ពីទំហំ​ពេញ​អេក្រង់ ៧,៨ អ៊ិញ។ បើ​អ្នកប្រើប្រាស់​ត្រូវ​ការថត​រូបពេល​ឧបករណ៍​បត់​ជាពីរ អេក្រង់​ខាងក្រោយ​នឹង​បង្ហាញ​រូបភាព​កំពុង​ត្រៀម​ថត។

ឧបករណ៍ «Folio» ត្រូវបាន​បង្ហាញ​នៅ​សន្និបាត​បច្ចេកវិទ្យា​ពិភពលោក​របស់​ក្រុមហ៊ុន Lenovo ក្នុង​ទីក្រុង​ស៊ាងហៃ កាល​ពីថ្ងៃ​ទី ២០ ខែ​កក្កដា ឆ្នាំ ២០១៧ កន្លង​ទៅ​នេះ។ ពេល​បត់ ផ្ទៃមុខ User Interface (UI) របស់​ថេប្ល៊ិត​នេះ​កែសម្រួល​ទៅជា​សណ្ឋាន​ថ្មី​ដោយ​ស្វ័យប្រវត្ដិ ខណៈ​វីដេអូ​ត្រូវបាន​បង្ហាញ​លើ​គេហទំព័រ​យូធូប​របស់ Kim Poh Liaw។

យោង​តាម វេបសាយ​បច្ចេកវិទ្យា Gizmodo បាន​បង្ហាញ​ថា ឧបករណ៍​បច្ចេកវិទ្យា​នេះមាន​គុណភាព​រូបភាព​ទំហំ 1,920 x 1,440 ភី​កសែល ប្រូសេស័រ Qualcomm Snapdragon 800 និង​ប្រើ​ប្រព័ន្ធ​ប្រតិបត្ដិការ Android 7.0 Nougat។

Folio អាចជា​ឧបករណ៍​ថ្មី​រវាង​ថេប្ល៊ិត និង​ទូរស័ព្ទ ដោយ​មាន​មុខងារ​ទាំង​ពីរបែប។ យ៉ាងណា ក៏នៅ​មិនទាន់​មាន​គម្រោង​បញ្ចេញ​លក់​ថេប្ល៊ិត​ជំនាន់​ថ្មី​នេះ​នៅឡើយ​ទេ តែវា​នឹងអាច​ប៉ះពាល់​ដល់ទី​ផ្សារ​ថេប្ល៊ិត​ទូទៅ​បើ​វាមាន​វត្ដមាន​លើ​ទីផ្សារ​នោះ៕HR

Subscribe to this Blog via Email :
Previous
Next Post »